ព័ត៌មានជាតិ

Panasonic ផ្តល់​ជំនួយ​ជា​ចង្កៀង​​ LED ប្រើពន្លឺ​ព្រះ​អាទិត្យ​​ ​ចំនួន​ ២០០០ ជូន​ប្រទេស​កម្ពុជា​

សាជីវកម្ម Panasonic បាន​ផ្តល់​ជំនួយ​ជា​​ចង្កៀង​ LED ​ប្រើពន្លឺព្រះអាទិត្យចំនួន ២០០០ ជូន NPOs អង្គការ​ក្រៅរដ្ឋាភិបាល និង​អង្គការ​មនុស្ស​ធម៌ផ្សេងទៀត​ចំនួន ១៥ ដែលបម្រើការងារឆ្ពោះទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​សង្គម​ផ្សេងៗក្នុងប្រទេសកម្ពុជា ។

Panasonic បានចូលរួម​ក្នុងសកម្មភាព​ជា​ពលរដ្ឋ​ក្នុងប្រទេសអាស៊ាន ដែល​ក្រុមហ៊ុន​នេះ​មាន​ ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន។ នៅ​ក្នុង​ប្រទេស​កម្ពុជា សកម្ម​ភាព​នេះ​ត្រូវបាន​ធ្វើ​ឡើង​ជា​ទម្រង់បែបជំ​នួយ​ពង្រឹង​ហេរ​ដ្ឋា​រចនា​សម្ព័ន្ធ​ទៅ​កាន់​អង្គ​ការ​មនុស្ស​ធម៌​ ដែល​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ ឬជា​ការផ្តល់​ជំនួយ​ដោយផ្នែក​លើ​ការចំណាយ​ខាង​សុខ​ភាព​ និង​សុខុមាល​ភាព​សម្រាប់​និយោជិក។​ជាមួយ​នឹង​ការ​បើក​ការិយាល័យ​តំណាង​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ Panasonic បាន​ចាប់​ផ្តើម​ផ្តួច​ផ្តើម​គំនិត​ផ្តល់​ជំនួយ​ជា​ផលិត​ផល​របស់​ខ្លួន​ តាម​តំបន់​​ដែល​ខ្លួន​មាន​ប្រតិ​បត្តិ​ការ ។

ក្នុង​នាម​ជា​សមាជិក​មហា​អនុតំបន់​ទន្លេ​មេ​គង្គ ប្រទេស​កម្ពុជា​កំពុង​មាន​ការ​អភិវឌ្ឍ​ដែល​មាន​ភាព​នឹងនរ​ ប៉ុន្តែ​នៅ​តែ​ជួប​ប្រទះ​នូវបញ្ហា​ជា​ច្រើន​ដូចជា ផ្នែកអប់រំ​ និង​ផ្នែកសុខុមាលភាព ដែល​ជា​ផល​ប៉ះ​ពាល់​បន្ទាប់​ពី​សង្រ្គាម​ក្នុងតំបន់​ដ៏យូរលង់​របស់​ខ្លួន​។ពិសេស​អគ្គិសនី​មាន​ប្រើ​ប្រាស់​ត្រឹម​តែ ២៥%​ប៉ុណ្ណោះ។អំណោយចង្កៀង​ LED ប្រើ​ពន្លឺ​ព្រះ​អា​ទិត្យ​ដែល​ផ្តល់​ជូនអង្គការ​ដែល​មាន​សកម្ម​ភាព​អប់រំ​ សុខុមាល​ភាព​ និង​វិស័យ​ផ្សេងៗ​ទៀត ក្នុង​ប្រទេស​កម្ពុជា​ទាំងនេះ​នឹង​ស្វែងរក​ដំ​ណោះ​ស្រាយ​ចំ​ពោះបញ្ហាទាំងនេះ ។ចង្កៀង​ LED ប្រើពន្លឺ​ព្រះ​អាទិត្យនេះ ផ្ទុក​អគ្គិសនី​ដែល​ផ្ទុក​ដោយ​ពន្លឺ​ព្រះ​អា​ទិត្យ​នៅ​ពេល​ថ្ងៃដើម្បី​ប្រើ​ប្រាស់​ជា​ពន្លឺ​ភ្លើង​បំភ្លឺ​នៅ​ពេលយប់​ ដោយមិន​បង្កើត CO2 ក្នុងដំណើរ​ការ​នេះ​ឡើយ ។​ការ​ប្រើ​ប្រាស់​ចង្រ្កៀង LED ប្រើ​ពន្លឺ​ព្រះ​អា​ទិត្យ​ដែល​មាន​គុណ​ភាព​ខ្ពស់​ដែល​ប្រើ​ប្រាស់​បាន​រយៈ​ពេល​យូរ​ទាំងនេះ​ជំរុញ​ផ្នែក​អប់រំ​អក្ខរកម្ម​ និង​សកម្ម​ភាព​វេជ្ជសាស្រ្ត​​នៅ​ពេល​យប់​ បង្កើន​ក្តី​សង្ឈឹម​សម្រាប់​​ដំណើរ​ការ ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​យ៉ាង​ធំ​ធេង ។

ការ​ផ្តល់​ជំនួយនេះ នឹង​ត្រូវ​ធ្វើ​ឡើង​ពិធី​ពិសេស​នៅ​សណ្ឋាគារ​ Sofitel Phnom Penh Phokeethra វេលា​ម៉ោង​ ១១ ព្រឹក​ម៉ោង​ក្នុងតំបន់​​ នា​ថ្ងៃ ​អង្គារ ទី ០៦ ខែ មីនា ។

ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ Green Innovation Panasonic កំពុង​ប្រើ​ប្រាស់​បច្ចេកវិទ្យា និង​ផលិតផល​របស់​ខ្លួន​ ដើម្បី​អភិវឌ្ឍភាព​យូរ​អង្វែង​លើ​ទីផ្សារ​ថ្មី និង​ប្រទេស​កំពុង​អភិវឌ្ឍយោង​តាម​ ប្រតិបត្តិ​ការ​អាជី​វកម្ម​របស់​ខ្លួន​ និង​សកម្មភាព​ជា​ពលរដ្ឋ​ និង​កំពុងខិតខំ​ប្រឹង​ប្រែង​ជួយ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​អភិវ​ឌ្ឍសហស្សវត្យរ៍របស់​អង្គការ​សហ​ប្រ​ជា​ជាតិ (MDGs)៕

អត្ថបទ ក្រុមហ៊ុន

មតិយោបល់