ទីក្រុង តូក្យ៖ យោងតាមគេហទំព័រ របស់ប្រទេសជប៉ុនមួយបានឲ្យដឹងថា តារាចម្រៀង សម្តែង Takako Uehara ក្នុងវ័យ ២៩ ឆ្នាំ បានប្រកាស់លើ ប្លុករបស់នាងថា “នាងមានទំនាក់ទំនងជាមួយនិង Takahiro Morikawa ដែលមានវ័យ ៣៣ ឆ្នាំ ដែលជាសមាជិកហិបហប់ ក្រុម ET-KING” ។
Okinawan ដែលជាអ្នកចម្រៀងស្រីទាំងបួនរបស់ក្រុម Speed បាននិយាយពី Uehara ថា”សម្រាប់គូស្នេហ៍ទាំងពីរមិនទាន់បានសម្រេចចិត្តដើម្បីជ្រើសរើសថ្ងៃល្អសម្រាប់រៀបការនៅឡើយទេ។ ពួកគេទាំងពីរនឹងកំណត់ថ្ងៃជួបគ្នាក្នុងកឡុងសម្តែង នៅឯ Tohoku ដែលជាព្រឹត្តិការណ៍តន្ត្រីមួយស្វែងរកថវិកាសម្បុរសធម៌” ។
ចំណែកក្រុមហ៊ិបហប់ ET-KING ពួកគេបានបង្កើតក្រុមឡើងនៅ ឆ្នាំ ២០០៦ ជាមួយនឹងបទចម្រៀង “Doughnuts/Natsuomori” លើសពីនេះ ពួកគេនឹងចេញបទថ្មីរបស់ពួកគេដែលមានចំណងជើងថា “ម្តាយ” នៅខែ មេសា ថ្ងៃទី ១១ ខាងមុខនេះ ។
នេះគឺជាការសម្រេចចិត្តធ្វើការជមួយនឹង ក្រុម Speed ។Uehara បានលេចខ្លួនក្នុងពិភពសិល្បៈតាមរយៈ ស្ថានីយ៍ទូរទស្សន៍ជាច្រើន ហើយបានចូលរួមសម្តែងភាពយន្តខ្នាតធំ កាលពីឆ្នាំកន្លងទៅ ក្រោមចំណងជើងរឿង “Koitanibashi La Vallee de l’’amour” ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់