ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ “Lazy Song” ​ថតរូប​ដាក់​ទស្សនាវដ្តី ​Playboy

ក្នុងវ័យ ២៦ ឆ្នាំ ម្ចាស់បទ “Lazy Song” គឺតារាចម្រៀងសម្បុរខ្មៅស្រអែម Bruno Mars បានក្លាយទៅជា​សមាជិក​ក្នុង​ក្លិប​នៃ​ទស្សនាវដ្ដី​សិចស៊ី​ Playboy។

តារាចម្រៀង Bruno Mars បានមានឱកាសឡើងលើគម្របរបស់ទស្សនាវដ្តី Playboy ហើយបើតាមការ​សង្កេត មាន​បុរស​ប្រហែល​ជា​ ១០​ រូប​ប៉ុណ្ណោះដែលមានឱកាសឡើងលើគម្របរបស់ទស្សនាវដ្តីមួយនេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលនៅលើគម្របរបស់ទស្សនាវដ្តី Playboy មាន​តារា​ចម្រៀង​សម្បុរ​ខ្មៅ​ស្រអែម​បង្ហាញ​វត្តមាន​។ ​គម្របទស្សនាវដ្តីដែលតារាចម្រៀង Bruno Mars បានថតដាក់លើគម្របនោះគឺសម្រាប់ខែមេសា ដែល​មាន​ចំណង​ជើង​ថា​ “Sex and Music” ដែលនឹងចេញលក់ក្នុងថ្ងៃសុក្រទី១៦ខែមីនាខាងមុខនេះ៕

មតិយោបល់