Madonna នាពេលថ្មីៗកន្លងមកនេះនាងបានផ្សព្វផ្សាយនូវចម្រៀង វីដេអូលើកទី ២ របស់នាង ដែលច្រៀងទោល ក្រោមចំណងជើងថា “Girl Gone Wild” ដែលនឹងចេញនូវចម្រៀងវីដេអូពេញ មើលទៅត្រជាក់ភ្នែក ក្នុងសប្តាហ៍នេះ ដែលជាវិដេអូមាន Background សខ្មៅ ។

ចម្រៀងរបស់ Madonna ដែលជាវ៉ុលលើកទី ១២ ក្នុងស្ទូឌីយ៉ូរបស់នាង តាំងពីឆ្នាំ ២០០៨ តាមរយៈបទ Hard Candy ដែលផលិតដោយ Benassis ,Martin Solveig និងWilliam Orbit។
មកទល់នឹងពេលនេះតារាចម្រៀងរបស់អាមេរិកមួយដួងនេះ មានវ័យ ៥៣ ឆ្នាំ ហើយនេះក៏ជាលើកដំបូងសម្រាប់ Madonna ក្នុងការចាប់ផ្តើមប្រគុំតន្រ្តីទេសចរពិភពលោក ក្នុងឆ្នាំ ២០១២ នឹងចាប់ផ្តើមនៅខែ មីនា ថ្ងៃទី ២៦ ខាងមុខនេះ នៅ ឯប្រទេស អ៊ីស្រាអែល ហើយសម្រាប់ចម្រៀងមួយបទនេះ នឹងចេញផ្សាយនៅទីនោះផងដែរ ៕
ប្រែសម្រួលដោយៈបុរសដំណឹង
ប្រភពៈtimeslive
មតិយោបល់