ព័ត៌មានសិល្បៈ និងកម្សាន្ត

អប​អរ​​ក្នុង​​ខួប​​លើក​​ទី​៩​ របស់​តារា​ចម្រៀង​ SE7EN

តារា​ចម្រៀង SE7EN ផលិតកម្ម YG ដែល​ជា​តារា​ល្បី​ល្បាញគាត់​បាន​អបអរ​លើកខួប​លើក​ទី ៩ របស់​គាត់ ។

កាល​ពី​ថ្ងៃទី ២២ ខែ មីនា នៅលើ Tweet របស់តា​រា​ចម្រៀង SE7EN បាន​និយាយថា “អបអរ​ខួប​លើក​ទី ៩ របស់​តា​រា​ចម្រៀង SE7EN” តា​រា​ចម្រៀង​ SE7EN បាន​បន្ត​ថា “អរគុណក្រុម​អ្នកគាំទ្រទាំ​ងអស់គ្នា ដែល​គាំទ្រ​ជា​កម្លាំង​ចិត្តដល់ខ្ញុំ អរ​គុណ​ច្រើន ខ្ញុំ​ស្រលាញ់​អ្នក​​ នេះ​គឺ​ជា​ខួប​លើក​ទី ១០ ឆ្នាំ​ដែល​ក្នុង​នាម​ខ្ញុំ​ជា​អ្នកចម្រៀង”។

តារា​ចម្រៀង​ SE7EN បាន​បង្ហោះ​នូវ​រូប​ថត​របស់​ខ្លួន ដោយ​ពាក់​នូវ​វែន​តា​ការពារ​កម្តៅ​ថ្ងៃ ។ អ្នក​គាំ​ទ្រ​នៅ​លើបណ្តាញ​ទំនាក់​ទំនង​សង្គម​មួយនេះបាន​សរសេរនូវពាក្យ​អបអរ​ចំពោះ”ខួបលើកទី ៩​របស់​តារា​ចម្រៀង​រូប​នេះ ខ្ញុំ​កំពុង​ទន្ទឹង​រង​ចាំ​នូវ​សកម្មភាពរបស់អ្នក​នៅពេល​អនាគត ខ្ញុំ​នឹង​នៅជាមួយនឹង​នៅ​ជាមួយ​អ្នកសម្រាប់រយៈ​ពេល ២០ ឆ្នាំ​ ឬ​ ៣០ ឆ្នាំ ទៀត និងលឺ​នូវ​បទ​ចម្រៀង​ល្អ​របស់អ្នក” ។

ចំណែកនៅលើ​ Tweet របស់​តារារូប​នេះ​បាន​ឆ្លើយតប​វិញជាមួយ​នឹង​អ្នកគាំទ្រថា “អ្នកគាំទ្រទាំង​អស់នៅលើ​ពិភពលោក​សូម​ឲ្យ​ជួប​នូវ​សំណាង​ល្អ អរ​គុណ សម្រាប់សារ​លើក​សរសើរ​ចំពោះខ្ញុំ ទន្ទឹង​ចាំ​នូវ​ដំណើរ​ការ​របស់ខ្ញុំ​ នឹង​មិន​ធ្វើឲ្យ​អ្នក​ទាំង​អស់​គ្នា​ខុស​បំណង​ឡើយ ស្រាលាញ់​អ្នក​ទាំង​អស់គ្នា” ។

ខាង​ក្រោម​នេះ​គឺ​ជា អាលប៊ុម​របស់ SE7EN ស្ថិត​ក្នុង​ឆ្នាំ ២០០៣ សូម​ទស្សនា​ដូច​ខាង​ក្រោម ៖

ប្រែ​សម្រួលដោយ៖ បុរសដំណឹង

មតិយោបល់