វិធីទទួលទាន ដំឡូងបារំាង​ឲ្យមានសុវត្ថិភាព

អ្នកស្រាវជ្រាវ ស៊ុយអែដ បានរកឃើញសារធាតុ បង្កជំងឺមហារីក អាគ្រីឡាមីដ (Acrylamide) នៅក្នុងដំឡូងបារំាង បំពងស្រួយ ដែលសារធាតុនេះអាចធ្វើ ឲ្យមាន ការប៉ះ ពាល់ដល់ថ្លើម។

ក្រុមអ្នកជំនាញពីសាកលវិទ្យាល័យ មុយនិក ប្រទេសអាល្លឺម៉ង់ បានចូលធ្វើការពិសោធន៏ ផងដែរថា សារធាតុក្លីស៊ីដដាមីដ (Glycidamide) និងអាគ្រីឡាមីដ (Acrylamide) កើតឡើងនៅពេល ដែលដំឡូងបារំាងត្រូវបំពង ដោយកម្តៅខ្លាំង។ ដោយឡែកប្រសិនបើមានសារធាតុ គ្លីស៊ីដាមីដ ពី ០.3 ទៅ 1.5 មីក្រូក្រាម ក្នុងដំឡូង បារំាង​បំពងចំនួនមួយគីឡូក្រាមនោះ មិនជា បញ្ហាអ្វីទេ។

ម្យ៉ាងវិញទៀត តាមលទ្ធផលការសិក្សានៃសាកលវិទ្យាល័យហាវ៉ាដ ក្នុងឆ្នាំ២០០៥ ដែលបាន ធ្វើការសិក្សាលើមនុស្សចំនួន៤៣,០០០នាក់ បានអះអាងថាស្រ្តីដែរ​ទទួល​ទានដំឡូងចៀន និងដំឡូងបារំាងស្រួយរយៈពេលច្រើនឆ្នាំ ពុំមានការប្រឈមមុខ និងជំងឺមហារីកនោះទេ។

ចំណុចណែនាំសម្រាប់ការចៀនដំឡូងបារំាងនៅឯផ្ទះនោះ អ្នកគួរតែចៀន​ដំឡូង​ត្រឹមតែ​ឡើង ពណ៌លឿងប៉ុណ្ណោះកុំឲ្យខ្លោច ព្រោះសារធាតបង្កជំងឺមហារីក អាគ្រី​ឡាមីដ និង គ្លីស៊ីដាមីដ ដែលវានឹងអាចកើតឡើងក្នុងសីតុណ្ហភាពចាប់ពី១៨០ អង្សាC ឡើងទៅ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *