តារាចម្រៀង និងសម្តែង Anna Tsuchiya ស្ថិតក្នុងវ័យ ២៨ ឆ្នាំបាននិយាយថា នាងមានការរំភើបណាស់ចំពោះ ដែលបានបញ្ចូលសម្លេងឲ្យតារាក្នុងវ័យ ២៤ ឆ្នាំ នោះគឺនាង Rhianna ក្នុងសាច់រឿងថ្មី ដែលត្រូវបកប្រែ និងបញ្ចូលសម្លេងជាភាសាជប៉ុន នោះគឺរឿង “Battleship” ដែលដឹកនាំសម្តែងដោយ Peter Berg ។

សម្រាប់វីរកថាដែលនាងត្រូវបញ្ចូលនោះ គឺ ស្ថិតនៅចន្លោះ កងកម្លាំងបរទេស និង កងកម្លាំងដែលឈរជើងនៅ Pearl Harbor ដោយ Rhianna បានបញ្ជា នូវទាហាន និងប្រើប្រាស់អាវុធពិសេស នោះគឺ Cora Rakies ។
Tsuchiya បាននិយាយថា នាងគឺជាអ្នកដែលធ្លាប់គាំទ្រដល់តារាចម្រៀង Rhianna ហើយលួចយកស្តាយ៍ខ្លះៗ នៅពេលដែលនាងខ្ញុំសម្តែង ដែលមើលទៅ មានការងាយស្រួលសម្រាប់ការងារសម្តែងរបស់ខ្ញុំនៅខាងក្រៅ ដែលក្តីប្រាថ្នាធ្វើឲ្យការងាររបស់ខ្ញុំដើររលូន ។
នាងបានបន្តនៅក្តីប្រាថ្នារបស់នាងចំពោះការធ្វើខ្សែភាពយន្ត និងដើរតួជាតារាហូលីវូត ប៉ុន្តែមិនដឹងថាភាសាអង់គ្លេសរបស់ខ្ញុំអាចទៅរួចដែរឬទេ ? ប្រសិនជាអាច ខ្ញុំនឹងដើរតួជាអ្នកវាយប្រហារ កាប់ចាក់៕
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់