បន្ទាប់ពីសេចក្តីប្រកាសមួយថា Lady Gaga និងមកធ្វើ Concert នៅទីក្រុង Taipei នៅថ្ងៃទី ១៧ ខែ មេសាខាងមុខ នេះ អ្នកគាំទ្រជាច្រើនបានតម្រង់ជួរគ្នានៅផ្នែកខាងក្រៅពហុកីឡាដ្ឋានជាតិ NTU ដោយរងចាំទិញសំបុត្រចូលទស្សនា កាលពីថ្ងៃទី ១៩ ខែ មីនា កន្លងទៅថ្មីៗនេះ ។
ក្នុងនោះដែរមានអ្នខ្លះរៀបចំជាកៅអី និងអាហារត្រៀមចាំទិញសំបុត្រ ដើម្បីបានជួរទី ១ ឬជួរមុខគេ។
អ្នករៀបចំលក់សំបុត្រក្នុងកម្មវិធីនេះបាននិយាយថា ៩០ ភាគរយនៃសំបុត្រត្រូវបានលក់ចេញ កាលពីព្រឹកថ្ងៃ សៅរ៍ ។
តម្លៃសំបុត្រដែលលក់ចេញហើយថ្លៃជាងគេគឺតម្លៃ ១២៨០០ NT$ និងតម្លៃក្រោម គឺ ៦៨០០ NT$ ៕
ប្រែសម្រួលដោយ ៖ បុរសដំណឹង
មតិយោបល់