គូស្នេហ៍តារាកំប្លែងដែលកំពុងមានព័ត៌មានក្ដៅៗនៅខណៈនេះ គឺស្វាមីតារាកំប្លែង តុកគី កំពុងត្រូវសង្គមថៃទាំងមូលនិន្ទាថា លោក គឺជាឪពុកដែលបោះបង់កូនរបស់ខ្លួន ហើយមករស់នៅជាមួយ តារាកំប្លែងស្រីតុកគី ដោយយករួចខ្លួនតែម្នាក់ឯង មានសេខក្ដីសុខតែម្នាក់ឯង មិនខ្វល់ខ្វាយពីកូនបង្កើត ។ នេះបើតាមគេហទំព័រ khaosod នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៧ ។
បទសម្ភាសន៍ជាមួយកម្មវិធី Club Friday SHOW តារាស្រី តុកគី បានលើកឡើងទាំងទឹកភ្នែកថា ក្នុងមួយជីវិតនេះ មិនដែលភ្លេចរហូតដល់ថ្នាក់ភ្លេចខ្លួនឯងទេ រឿងដែលយ៉ាប់បំផុតគឺ ស្វាមីត្រូវរងពាក្យរិះគន់ដោយសារ តុកគី រហូតដល់ធ្វើអ្វីមិនបាន ក៏មកសុំលែងលះ ហើយទៅនៅប្រទេស ឡាវ ចង់ឲ្យ តុកគី បកក្រោយវិញ ដោយគាត់អាចរស់នៅដោយខ្លួនឯងបាន ។
មិនអស់ចិត្ត មិនអស់សេចក្ដី តារាស្រីវ័យ ៣៩ ឆ្នាំខាងលើបានបន្ដទៀតថា ស្វាមីរបស់ខ្លួនត្រូវសង្គមថៃទាំងមូលនិន្ទាចោទប្រកាន់ថា តោងរៀបការព្រោះស្រវាឃើញលុយរបស់ តុកគី ដែលពាក្យនេះ បានសម្លាប់អាជីព និងកេរ្ដិ៍ឈ្មោះស្វាមីរបស់ខ្លួន ហើយនៅពេលខ្លះទៀតដូចយកកាំបិតចាក់សម្លាប់អ៊ីចឹង មនុស្សនៅជុំវិញខ្លួននិយាយថា យកលុយ តុកគី មកប្រើមែនទេ បើទោះបីជាស្វាមី ខំពិសោធន៍ខ្លួនយ៉ាណាក៏គ្មានប្រយោជន៍ សូម្បីតែភោជនីយដ្ឋានចាប់បើកលក់ ក៏ដោយលុយរបស់ខ្លួនឯងដែរ មិនបានប្រើប្រាស់លុយរបស់ តុកគី ឡើយ៕
មតិយោបល់