ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ាមី ផ្សព្វផ្សាយ​រឿ​ង​ថ្មី​ទាំង​ឈឺ​នៅសៀង​ហៃ

នៅពេលថ្មីៗកន្លងមកនេះ អ្នកដឹកនាំ​រឿង លោក Edmond Pang និង​តារា​ស្រីមានដើម​កំណើត​ក្នុ​ង​ទឹកដីចិន នាង​ យ៉ាង​មី (Yang Mi) បានដឹកដៃ​គ្នា​ដើរ​លើ​កម្រាល​ព្រំ​ក្រហម ក្នុងព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​រឿង របស់​ពួក​គេ​ថ្មី នោះ​គឺ​រឿង “Love In The Buff” ដែល​ចូល​រួម​សម្តែងមាន​នាង យ៉ាងមី ហើយ​តារា​លើ​ទឹក​ដី​ហុងកុង នោះគឺ Shaw Yue និង Mariam Yeung ។​

ក្នុងកម្មវីធីនេះ​ដែរ នាង​យ៉ាងមី​នាង​បាន​បញ្ជាក់ថា នាពេលថ្មីនេះ​នាង​មានអារម្មណ៍​ថាឈឺ ព្រោះ​អី​រវល់​នឹង​ភារៈកិច្ច​ផ្នែក​សិល្បៈ​មមា​ញឹក​ពេក ប៉ុន្តែ​នាង​នៅ​តែ​មានមុ​ខ​ឈរ​សំណេះ​សំណា​ល​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​ប្រិយមិត្ត ។

នាង​នៅតែ​ផ្តល់​នូវ​ស្នាម​ញញឹម​ ប៉ុន្តែមើល​ទៅមុខ​នាង​ហាកដូច​ជាហត់នឿយ​ណាស់ បន្ទាប់​ពីនាង​ដើរ​លើ​កម្រាល​ព្រំក្រហម និង​ឈរ​ផ្តល់បទ​សម្ភាស​ជាមួយទស្សនិកជន និង​អ្នកកាសែត ។

​ចំពោះ​សាច់​រឿង ដែល​មាន​ចំណង​ជើងថា “Love In The Buff” គឺ​ជា​សាច់​រឿង​មួយ​ដែល​វាយបក​ទៅ លើ​សាច់រឿង “Love In The Puff 2010” តាមរយៈ​សាច់​រឿង​គឺ​ជាកាបង្វិលនៃសេចក្តី​ស្នេហារបស់ Cherie និង Jimmy ហើយ​ក៏​ជា​សាច់​រឿង​ដែល​ទទួល​បាននូវ​ភាពជក់ចិត្តបន្ត​បន្ទាប់ពី សំណាក់​អ្នក​នៅ​ទីក្រុងហុងកុង ៕

ប្រែសម្រួលអត្ថបទដោយ៖ បុរស​ដំណឹង

មតិយោបល់