ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករ និងតារាសម្ដែង នាយឆ្មារ បាត់កូនស្រីវ័យ១ឆ្នាំកន្លះ បាត់ស្រមោល

យោងតាមការបង្ហោះរបស់ លោក ហេង សុវណ្ណារ៉ា ដែលប្រើហ្វេសប៊ុកឈ្មោះ Nara Cam ហៅវិចិត្រស្នេហា ឬ នាយឆ្មា បានប្រកាសថា លោកបាត់កូនស្រីវ័យ១ឆ្នាំកន្លះ នៅខេត្តសៀមរាប ខណ:ដែលកូនតូចនេះ ទើបចេញពីពេទ្យ។ មកទល់ពេលនេះ កូនស្រីរបស់លោក ឈ្មោះ ណៃអ៊ី នៅមិនទាន់មានដំណឹងនោះទេ ខណ:ដែលការបាត់ខ្លួន គឺដោយសារតែក្មេងតូចនេះ ដើរចេញពីផ្ទះ ដោយគ្មានចាស់ទុំចាប់អារម្មណ៍។

លោក ហេង សុវណ្ណារ៉ា និយាយថា កូនស្រីរបស់លោក ត្រូវបានបាត់នៅវេលាម៉ោង១១ យប់ ថ្ងៃទី២០ សីហា ឆ្នាំ២០១៩ នៅផ្ទះលក់ផ្កានៅជិត សួនយក្ស ស្ថិតនៅគល់ស្ពានទឹកវិល ក្នុងឃុំសណ្ដាន់ ស្រុកសៀមរាប ខេត្តសៀមរាប ដោយការឆែកមើលកាមេរ៉ា គឺកូនស្រីចេញដើរលេងទៅក្រៅផ្ទះ ក្នុងពេលគ្រួសាររបស់លោកអស់កម្លាំង បន្ទាប់ពីរើឥវ៉ាន់ទុកដាក់ ហើយទម្រេតខ្លួនមួយផាំង។ លោកថា កូនស្រីរបស់លោក លោកទុកតែនៅសៀមរាបប៉ុណ្ណោះ ដោយឲ្យរស់នៅជាមួយប្អូនស្រី ដែលជាអ្នករកស៊ីនៅទីនោះ ខណ:ដែលកូនស្រីរបស់លោក ទើបតែមានជំងឺហើយចេញពីមន្ទីរពេទ្យ។

លោកថាសុវណ្ណារ៉ា ហៅនាយឆ្មា ឬ នាយវិចិត្រស្នេហា បន្តថា លោកអត់មានអារម្មណ៍ក្នុងខ្លួនទេ ក្រោយទទួលដំណឹងថា កូនស្រីត្រូវបានបាត់ ហើយពុំទាន់ទទួលដំណឹងសោះ បន្ទាប់ពីកូនស្រីរបស់លោក ទើបតែចេញពីសម្រាកក្នុងពេទ្យ។ លោកថា មុនពេលបាត់ខ្លួន កូនស្រីរបស់ខ្លួនចូលលេងក្នុងទូរទឹកកក ហើយប្រហែលជាប្អូនស្រីរបស់លោក និង អ្នកផ្ទះ ប្រហែសតែមួយភ្លែតប៉ុណ្ណោះ ក៍ស្ងាត់សំទ្បេងកូនស្រីលោក ហើយក៍បាត់តែម្ដង ខណ:ដែលក្នុងពេលនេះ ការស្វែងរក និងការដាក់បណ្ដឹង នៅមិនទាន់មានដំណឹង។ លោកស្នើសុំឲ្យមហាជន ដែលបានជួបក្មេងដែលមានភិនភាគខាងលើ ទំនាក់ទំនងមកលោក តាមលេខទូរស័ព្ទ 066 75 60 09 / 015 727 660

គួរបញ្ជាក់ថា លោក ហេង សុវណ្ណារ៉ា គឺជាម្ចាស់ផលិតកម្ម Hope Film Entertainment ដោយមានស្នាដៃផលិតរឿងអប់រំជាច្រើន ខណ:ដែលលោកត្រូវបានគេស្គាល់ខ្លាំង ក្នុងរឿង”ស្នូរជើងអ្នកណា” ក្នុងតំណែងជាតួអង្គប៉ូលិសស៊ើបអង្កេត ក្រម៉ិចក្រមើម៕

មតិយោបល់