តារាអាម៉េរិកវ័យ៦០ឆ្នាំ នាង Carrie Fisher ត្រូវបានបញ្ចូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីមានបញ្ហាបេះដូង ក្នុងអំឡុងពេលហោះហើរ ទៅកាន់ឡូអេនជើឡេស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
Todd Fisher ដែលត្រូវជាបងប្រុសរបស់នាង បានប្រាប់ទស្សនាវដ្តី Variety ថា នាងគឺកំពុងសង្គ្រោះបន្ទាន់ នៅពេទ្យ ហើយអ្នកគ្រប់គ្នាកំពុងបួងសួង ឲ្យនាងជាឆាប់ៗ កុំឲ្យមានកើតរឿងអ្វី។
តួស្រីក្នុងភាពយន្ត«សង្គ្រាមផ្កាយ» គេបានស្គាល់នាងយ៉ាងច្បាស់តាមរយៈឈុតសម្តែង ដោយដើរតួ ជាក្សត្រីយ ឈ្មោះ Leia៕
មតិយោបល់