ម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” សាន ផានិតដែលកំពុងតែជ្រោងនូវកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីថមថយប្រជាប្រិយភាព ដែលមហាជនជាច្រើនបានគិតថា ម្ចាស់បទនេះ ប្រហែលជាឈប់ពីសិល្បៈហើយ ព្រោះខានឃើញតារារូបនេះចេញវ៉ុលផ្ទាល់ខ្លួន និងខានឃើញលើឆាកប្រគុំតន្ត្រីនានា ។
សាន ផានិត ស្របពេលបាត់ខ្លួនលើវេទិកាសង្វៀនសិល្បៈមួយរយៈដែលគេគិតថា តារារូបនេះឈប់ហើយ នោះស្របពេលនោះដែរក៏មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះថា “សាន ផានិត ចូលគ្រប់គ្រងនៅក្នុងផលិតកម្ម KH” ដែលជាជម្រកចាស់ដែលធ្វើឲ្យតារារូបនេះល្បីឈ្មោះ កាលពី ១០ ឆ្នាំមុន។មានមហាជនគ្រប់មជ្ឈដ្ឋានគិត ហើយសាកសួរគ្នាថា “សាន ផានិតអាចល្បីដូចមុនទេក្នុងការវិលមករកចំណុចចាស់ ដែលជាប្រភពមួយឲ្យសាន ផានិត ឈរជើងដល់បច្ចុប្បន្ន” ។ ទោះបីជាយ៉ាងនេះក្តីជម្រកចាស់របស់សាន ផានិត មានមតិដោយឡែកមួយទៀតនិយាយថា “មានតារាប្រុសស្រីជាច្រើនក្នុងវ័យស្រករក្រោយដែលមានសមត្ថភាព នឹងទឹកដមសម្លេងមិនចាញ់សាន ផានិត ហើយអ្នកខ្លះលើសសាន ផានិត ហើយម្យ៉ាងវីញទៀត សាន ផានិតរៀងជ្រើបន្តិចហើយ មិនដូច១០ ឆ្នាំមុនទេ” ។មតិដែលបានបន្តទៀតថា ស្រួលមិនស្រួលបើយកសាច់ការ ប្រឡងដាក់ពិន្ទុឲ្យម៉តចត់សាន ផានិត អាចនឹងចាញ់ការថាបាន ។
ស្របពេលដែលក្លាយជា នាយកគ្រប់គ្រងផលិតកម្ម KH សាន ផានិតមិនទាន់បានធ្វើឲ្យអ្វីឲ្យផ្អើលដល់មហាជននោះទេក្នុងការផលិតបទចម្រៀងនោះ តែមានរឿងរ៉ាវដែលធ្វើឲ្យសាន ផានិតថ្មីនោះគឺ មហាជនជាច្រើនបានឆ្ងល់ថា “សាន ផានិត រៀបការមែនឬ?” ដោយនិយាយតពីមាត់មួយទៅមាត់មួយ ហើយឆ្ងល់ថា តារាដែលបាត់បង់ស្នេហ៍ជាពី បីលើកមកនេះ រួមមានគូរស្នេហ៍ចាស់ ឌុច សុភា បន្ទាប់មកទៀតគឺ កែវ និសា ដែលល្បីថារួមរស់ក្នុងដំបូលជាមួយគ្មានោះ តែត្រូវបានបែកបាក់ទៅយ៉ាងសោកសង្រេង សម្រាប់តារាដែលចូលចិត្តលេងស្តាយ៍សក់ កោរត្រង៉ោមួយដួងនេះ ។ចុះគូរស្នេហ៍ប្តីដែលនឹងត្រូវក្លាយជាប្រពន្ឋពេញសិទ្ឋនោះគឺជាតារាមួយដួងណាទៅ ? នេះជាសម្តីរបស់មហាជនដែលឆ្ងល់ ។នៅក្នុងកម្មវិធី តន្ត្រីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមានលោក អ៊ឹង រដ្ឋា ហៅ នាយទុយ នឹងអ្នកនាង យុគ ចិន្តា ដែលជាពិធីជើងចាស់ពោរពេញទៅ វោហារសព្ទ នាយទុយបានធ្លោយមាត់និយាយតាមស្ថានីយពីរឿងរ៉ាវ តារាចម្រៀង សាន ផានិត និងរៀបការនៅឆ្នាំក្រោយនេះ ដែលកូនក្រមុំនៅខេត្តព្រៃវែង តើនារីដែលស្ថិតក្នុងបេះដូងតារារូបនេះ ជាតារាដូចគ្មា ឬអ្នកធ្វើការ សិក្សាសមញ្ញនោះ ?។ សម្តីរបស់នាងទុយពិតជាធ្វើឲ្យមហាជន គិតគ្រប់គ្មា ហើយធ្លាប់លឺដំណឹងនេះពីមុនមកផង ហើយមកដល់លឺនាយទុយនិយាយអញ្ជឹងទៀត កាន់តែធ្វើមហាជនគិតថា នេះជារឿងពិត គ្រប់ៗគ្មា នៅស្ថានីយ៍ ទូរទស្សន៍ CTN ។
ជុំវិញនូវមតិចម្លើយ របស់នាយទុយនេះ ខាងគេហទំព័រដំណឹង ដែលស្គាល់ទូរស័ព្ទលោក 017 XXX-XXX នៅពេលដែខលចូលតែទូរស័ព្ទត្រូវបានបិទ នៅតែមិនមានចម្លើយពិតថា លោកពិតជារៀបការ នៅខែ ក្រោយ ឬ ឆ្នាំក្រោយនោះទេ ៕
អត្ថបទដោយ៖ បុរសដំណឹង
មតិយោបល់