ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកចង់ឈ្នះឬមួយ​ក៏​ចង់​បាន​ភាពសប្បាយ​?

យោ​ង​តាមគេហទំព័រមួយ​បានសបញ្ជាក់ថា នៅក្នុង​ជម្លោះ មាន​សំណួរ​ពិតប្រាកដ​តែមួយគត់​ដែល​អ្នក​ត្រូវ​ប្រឈមមុខ​៖ តើ​អ្នក​ចង់​ឈ្នះ​ដោយ​បង្ហាញ​ថា​អ្នក​គឺជា​អ្នក​ត្រូវ ឬ​តើ​ចង់​រក​វិធី​ដោះស្រាយ​ជាមួយនឹង​ដៃគូ​របស់​អ្នក​? អ្នក​អាច​ឈ្នះ​នូវ​រាល់​ជម្លោះ​ដែល​អ្នក​ចង់ និង​មាន​អារម្មណ៍ល្អ​ដែល​បង្ហាញ​ថា​អ្នក​គឺជា​អ្នក​ត្រូវ​។ ប៉ុន្តែ​អ្នក​មិន​បាន​ជួយ​ខ្លួនឯង​សូម្បីតែ​បន្តិច​។ អ្នក​អាច​បោះបង់ចោល​គំនិត​អ្នកចាញ់​និង​អ្នកឈ្នះ ព្រោះ​ការ​ពិត អ្នក​ទាំង​ពីរ​សុទ្ធតែ​ចាញ់​ឬ​ឈ្នះ​ទាំងអស់គ្នា​។​

​ ​លោក Colman McCarthy ជា​គ្រូបង្រៀន​វិធី​ដោះស្រាយ​បញ្ហា​ជម្លោះ​សម្រាប់​ថ្នាក់​កុមារ​និង​មនុស្ស ​ជំទង់​ គាត់​ប្រាប់​ឱ្យ​មនុស្ស​ដោះស្រាយ​បញ្ហា​តាម​វិធី​ដែល​ល្អ​ដែល​មិន​បង្កនូវ​ហានិភ័យ​ចំពោះ​ខ្លួនឯង។​

​ ​លោក Colman ណែនាំ​ថា “​ចូរ​កំណត់​ស្ថានភាព​ឱ្យបាន​ច្បាស់លាស់​។ តើ​វា​ស្ថិតក្នុង​ស្ថានភាព​ណា តើ​វា​ទាមទារ​តម្រូវការ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​វា​? ជំហាន​សាមញ្ញ​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​។ សង្គម​វិទូ​និយាយថា ប្រហែលជា ៧៥​ភាគរយ នៃ​ជម្លោះ​ប្តី​ប្រពន្ធ ភាគី​ជម្លោះ​ទាំងសងខាង​ឈ្លោះ​គ្នា​ដោយ​ផ្តោត​ទៅលើ​បញ្ហា​ផ្សេងគ្នា​។ ភាគី​ខាង​ប្តី​ប្រហែលជា​ខឹង​រឿង​ដែល​ភរិយា​របស់​គាត់​បាន​និយាយ​ឬ​ធ្វើ​ កាលពី​ពេល​ព្រឹក ប៉ុន្តែ​ភាគ​គី​ខាង​ប្រពន្ធ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​បាន​ដោយសារ​រឿង​ដែល ​ស្វាមី​គាត់​បាន​ធ្វើ​កាលពី​ដប់​ថ្ងៃមុន​។ ពួកគេ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ ព្រោះ​ពួកគេ​មិនដឹងថា​ពួកគេ​កំពុង​ឈ្លោះ​គ្នា​ពី​បញ្ហា​អ្វី​ឱ្យ​ប្រាកដ​”​។ ​

​ ​ជំហាន​បន្ទាប់​គឺ “​ត្រូវ​ដឹង​ថា​មាន​ការប្រកួតប្រជែង​ជាប់ទាក់ទង​។ វា​មិនមែន​អ្នក​ប្រឆាំង​នឹង​ខ្ញុំ​នោះទេ ប៉ុន្តែ​គឺ​ខ្ញុំ​និង​អ្នក​ប្រឆាំង​នឹង​បញ្ហា​។ ស្ថានភាព​នៃ​ការរួបរួម មិនមែន​ការប្រកួតប្រជែង​នោះទេ នឹង​កើតឡើង ដោយ​ការផ្តោត​ទៅលើ​ការដោះស្រាយ​បញ្ហា មិនមែន​លើ​មនុស្ស​ដែល​មាន​បញ្ហា​នោះទេ​”​។​

​ ​ចំណែកលោក Colman ទទួលស្គាល់ថា ពេល​ខ្លះ​ភាគី​ទាំងសងខាង​ដែល​ស្ថិត​ក្នុង​ជម្លោះ​មាន​របួស​ផ្លូវចិត្ត​ ខ្លាំងពេក​ដែល​គ្មាន​អ្វី​អាច​ជួយ​បាន​។ “​ប៉ុន្តែ​ជម្លោះ​ភាគ​ច្រើន​អាច​ដោះស្រាយបាន​។ ដូច Grandhi និយាយថា “​មិន​ត្រូវ​ឱ្យ​សត្រូវ​របស់​អ្នក​ចុះចាញ់​ដោយ​គ្រាន់តែ​លត់​ជង្គង់​នោះទេ ប៉ុន្តែ​ត្រូវ​ឱ្យ​គេ​ចុះចាញ់​ដោយ​យល់​ពី​ហេតុផល​នោះ​ជា​ការប្រសើរបំផុត”៕

ប្រែសម្រួលដោយ៖ បុរ​សដំណឹង

 

មតិយោបល់