មានស្រ្តីជិត ៣០ភាគរយរបស់ចិននៅពេលជិតរៀបការគឺនៅ ព្រហ្មចារីយ៍ នេះបើយោងតាមគេហទំព័រ ចិនមួយបានចុះផ្សាយពីអត្រានេះ ។
ដែលអត្រាទាំង នេះមាន ៨៥ ភាគរយតាំងពីឆ្នាំ ១៩៨៩ ដែលស្រ្តីរៀបការហើយគឺនៅរក្សាភាពបរិសុទ្ឋ តែមកទល់នឹងពេលនេះអត្រាទាំងនោះត្រូវបានធ្លាក់ចុះនៅត្រឹមតែ ៣០ ភាគរយ ។
អត្រានេះធ្លាក់ចុះដោយសារចិនការធ្វើកំណែទម្រង់ឡើងវិញរបស់ចិន ដែលគេហៅថា LITERALLY មុនទស្សវត្សទី ៧០ និង ជិតទសវត្យទី ៨០ ដែលកើតឡើងនឹងមានភាពច្របូកប្របល់ជាទីបំផុត នេះបើតាមការធ្វើការស្ទាបស្ទង់របស់សារព័ត៌មានមួយរបស់ Tsinghua Media Survey Lab នៅឯសកលវិទ្យាល័យ Tsighua ។
នេះបើតាមការស្ទាប់ស្ទងមតិរបស់មហាជនជាង ៣១ ខេត្តដែលមានចំនួនមនុស្ស 1,013 នៅទីរាជការក្រុង និងតំបន់ស្វ័យរាជ ដែលមាន ៥៦ ភាគរយជាបុរស និង ៤៤ ភាគរយជាស្ត្រី ។
តាមការស្រាវជ្រាវនោះបានឲ្យដឹងថា ទៀតថា បុរស មានវ័យ ២២ ឆ្នាំ និងស្រីវិញមានអាយុ កៀកនឹង ២០ ឆ្នាំ ឬអត្រាអាយុទាបជាងនេះដែលពួកគេអាចរៀបការបាន នៅក្នុងប្រទេសនេះ។
មានមនុស្សជាច្រើនស្ថិតក្នុងប្រទេសចិន ដែលសិក្សាអំពីកាមតណ្ហាពីអ៊ីនធឺណេតដែលមានរហូតដល់ទៅ 24,5 ភាគរយក្នុងមួយថ្ងៃ ហើយក្នុងចំនួននៃភាគរយនោះផងដែរ អ្នកដែលទទួលបាននូវបទពិសោធន៍ពីអ៊ីធឺណេតគឺត្រឹមតែ 24,2 ភាគរយ តែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់