ព័ត៌មានសិល្បៈ និងកម្សាន្ត

ឯកឧត្តម ជា ចំរើន ប្រកាស​តាម​ហ្វេ​ស​ប៊ុកជូន​រង្វាន់ ១ លាន​រៀល​ដល់​ក្រុមយុវជន​បង្កើត​បទ “​ទង់​ជាតិខ្មែរ​” (Video Inside)

​យើង​ពិតជា​មាន​មោទនៈភាព​ណាស់ ដែល​កូន​ខ្មែរ​យើង បាន​បង្កើត​វីដេអូ​ជា​ស្នាដៃ​ខ្មែរ ដោយ​និយាយ​ពី​ទង់​ជាតិខ្មែរ​។​
​វីដេអូ​ចម្រៀង​មួយ​ដែល​និយាយ​ពី “​ទង់​ជាតិខ្មែរ​” ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក និង​មាន​ចំនួន​អ្នក​ចែករំលែក និង​ចុច ចូលចិត្ត (Like ) យ៉ាង​ច្រើនសន្ធឹក​ត្រូវ​បា​គេ​ដឹងថា​ជា វីដេអូ ចម្រៀង​ដែល​បាន​បង្កើតឡើង​ដោយ​កូន​ខ្មែរ មួយក្រុម តែ​យើង​មិនដឹង​ថា​ពួកគាត់​ធ្វើ​អ្វី និង​រៀន​នៅ​ទីណា​នោះ​ទេ​?​។​

​ជាមួយនឹង​បទ​ភ្លេង​យ៉ាង​អន្លង​អន្លោ​ច ដែល​បរិយាយ​ល្អ​ឥតខ្ជោះ ជាមួយនឹង​ទំនុក​សា​សព្ទ ដែល​ស្តាប់​ហើយ​ស្ទើរតែ​ចង់​ស្រក់​ទឹកភ្នែក​នោះ ឯកឧត្តម ជា ចំរើន បាន​ប្រកាស​នៅ​លើ Wall Post របស់​ខ្លួន​ថា “​ជូន​រង្វាន់ ១ លាន​រៀល ដល់​ក្រុម​យុវជន​ដែល​បាន​ផលិត​បទ ទង់​ជាតិខ្មែរ​”​។ ឯកឧត្តម​បាន​បន្ត​ដោយ​សំនួរ​សួរ​រក​មុខ តើ​ពួកគេ​ជា​នរណា​? ជួយ​ផ្តល់​ដំណឹង​ដល់​ពួកគេ​ផង និង​ជួយ​ចែករំលែក​ដើម្បី​គាំទ្រ​ស្នាដៃ​យុវជន​ខ្មែរ​។​

​នេះ​ជា​លើក​ទី ១ ហើយ​ដែល​យុវជន​ខ្មែរ​មួយ​ក្រុម​នេះ បាន​បង្កើត​ស្នាដៃ​ល្អ ឥតខ្ជោះ​រញ្ជួយ​ដល់​សង្គម​ហ្វេស​ប៊ុក នៅក្នុង​ប្រទេស្ម​ខែរ និង​សង្គម​ខ្មែរ​ទាំងមូល​ផង​ដែរ​។ អ្វី​ដែល​ពិសេស​អស្ចារ្យ​នោះ គឺ​ទទួលបាន​ការសរសើរ​លើកទឹកចិត្ត​ពី​សំណាក់​មន្ត្រី​ជួរ​រដ្ឋាភិបាល ឯកឧត្តម ជា ចំរើន ដោយ​ទំហំ​ទឹកប្រាក់ ១ លាន​រៀល​។​

​ក្រោពី​នេះ​អ្នកលេង​សង្គម​ហ្វេ​សប៊ុក​ផ្សេងទៀត​បាន​សរសេរថា “​មាន​មោទនៈភាព​ណាស់​ចំពោះ​ទេពកោសល្យ​កូន​ខ្មែរ សូម​ឲ្យ​ព្រឹលឹ​ង​ជាតិខ្មែរ ថែរក្សា​បីបាច់​អ្នក​ទាំងនោះ ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ នេះ​គឺជា​ការ Comments ម្ចាស់​គណនី​ឈ្មោះ Ban Srea”​។​ចំណែក​ម្ចាស់​គណនី Sreypich Nhoek វិញ បាន Comments ថា “​ពិរោះ​ណាស់​ស្តាប់​ហើយ​ធ្វើអោយ​ខ្ងុំ​មាន​អារម្មណ៍​រំភើប ស្ទើតែ​ស្រក់​ទឹកភ្នែក ស្តាប់​ហើយ​ចង់​ស្តាប់​ទៀត សង្ឃឹម​ថា​កូន​ខ្មែរ​ទាំងអស់​នឹង​គិត​ដូច​អត្ថន័យ​ក្នុង​បទ​ចំរៀង​នេះ​”​។​

​ទោះបីជា​យ៉ាងណា គេហទំព័រ ដំណឹង ក៏​សូម​ចូលរួម​សរសើរ​ដោយ​អស់ពីដួងចិត្ត​ចំពោះ​ស្នាដៃ​កូន​ខ្មែរ ដែល​បាន​បង្កើត​បទ “​ទង់​ជាតិខ្មែរ​” និង​លើសពី​នេះ​បានត្រឹមតែ​ចូលរួម​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ស្នាដៃ​ខ្មែរ​មួយ​នេះ​ល្បី​រន្ទឺ​ពេញ​សង្គម​ខ្មែរ​តែ​ប៉ុណ្ណោះ​។ សូម​ឲ្យ​កូន​ខ្មែរ​ផ្សេង​ទៀត​ទៀត​បង្កើត​ស្នាដៃ​ខ្លួន​ដែល​ផុសចេញ​ពី​ផ្នត់គំនិត​ខ្លួន ដោយ​មិន​ចម្លង​ពី​ជាតិ​សាសន៍​ផ្សេង​៕
​ទស្សនាវីដេអូ​ចម្រៀង​ដូចខាងក្រោមនេះ ៖


https://i1272.photobucket.com/albums/y389/domneng/3%20lady/CheaChomroeun_zpsc6d18795.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013-06-06_210800_zpsd758dddf.jpg

មតិយោបល់