ព័ត៌មានសិល្បៈ និងកម្សាន្ត

Park Min Young ឈ្នះក្នុងកម្មវីធីFashion Award នៅ​ចិន

ប្រសិន​បើ​លោកអ្នកមកទស្សនា​ឧស្សាហកម្មតន្ត្រី​នៅកូរ៉េ​ខាងត្បូង​លោកអ្នកពិត​ជា បាន​ឃើញ​តារា​ចម្រៀង Se7en ទទួល​បាននូ​វពានរង្វាន់ពីកម្មវីធីមួយ ។ ហើយស្រប​ជាមួយ​នឹង​គ្នា​នេះ​ដែរ ​ Park Min Young ដែលជា​តារា​សម្តែងស្រី ​ក៏​ទទួល​បាន​នូវ​ពានរង្វាន់​ដែរ ដែល​ជា​ការ​ប្រគល់​ពាន់​លើកទី ១៦ ដល់​តារា ក្នុងកម្មវិធី Chinese Music Award ។

Park Min Young ទទួល​ពាន​ជា​តារា Fashion Artish ដែល​បាន​ការ​គាំទ្រ​យ៉ា​ច្រើន​កុះករ​ពី​តំបន់អាស៊ី ហើយ​ក៏​ជា​អ្នក​ដែល​ហូរហារ​ទៅដោយការ​គាំទ្រ ពីសំណាក់មហាជន​នៅ​ក្នុងប្រទេស​ចិន ។អ្នកតំណាង​ដែល​នៅក្នុងកម្មវិធីនោះ​បាននិ​យាយថា រឿង​បែប​បុរាណ​កាល​ដែល​នាង​សម្តែង គឺ​រឿង City Hunter ​ឬ​អ្នកប្រមាញ់​ទីក្រុង​ទទួល​បាននូវ​ការ​គាំទ្រ​យ៉ាង​ច្រើន ពីសំណាក់មហាជន​នៅក្នុងប្រទេសចិន ហើយ​ម្យ៉ាង​វិញ​ទៀត​នា​ង​មាន​សមត្ថភាពពិត​ក្នុងការសម្តែង ហើយ​ថែម​ទាំង​មាន​រូបសម្រស់​ស្រស់​ស្អាត​ទៀង​ផង ៕

ប្រែសម្រួល​ដោយ៖ បុរស​ដំណឹង

មតិយោបល់