ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Pepsi ជះឥទ្ធិពល​ដល់សុខភាព​បង្ក​ជា​ជំងឺទឹកនោមផ្អែម និងធាត់ កើត​ឡើង​នៅ​ឥណ្ឌា​

​ញ៉ូវ​ដេលី​៖ ឥណ្ឌា​បាន​ស្នើ​ទៅកាន់​ក្រុមហ៊ុន​ភេ​សជ្ជៈអាមេរិក PepsiCo (Pepsi) ឲ្យ​កាត់បន្ថយ​ជាតិ​ស្ករ​ចេញពី​ភេ​ជ្ជ​សម្រាប់​លក់​នៅក្នុង​ប្រទេ​ស​របស់ខ្លួន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​នូវ​អ្នកជំងឺ​ទឹកនោមផ្អែម និង​ធាត់​។​

​ការស្នើសុំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​ផ្លូវការ​រវាង អ្នកស្រី Nooyi ប្រធាន​ក្រុមហ៊ុន Pepsi ប្រចាំ​ប្រទេស​ឥណ្ឌា ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ លោក Harsimrat Kaur Badal ដើម្បី​ពិភាក្សា​ពី​បញ្ហា​សុខភាព និង​ការវិនិយោគ​។​

​លោក​រដ្ឋមន្ត្រី​បាន​ផ្ញើ​ទៅកាន់​អ្នកស្រី​ប្រធាន​ថា ឲ្យ​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ភេ​សជ្ជៈ ព្រោះ​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់ កំពុងតែ​រីក​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ការស្នើសុំ​នេះ​នៅ​មិនទាន់​មាន​ចម្លើយ​នោះទេ​។​
​យោង​តាម​សំដី​របស់​អ្នកស្រី Nooyi បានឲ្យដឹងថា Pepsi ជា​ក្រុមហ៊ុន​ភេ​ជ្ជធំ​លំដាប់​ទី​២​នៅក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​វិនិយោគទុន​ធំ​លំដាប់​ទី​៣​នៅ​ទីផ្សារ​អាស៊ី​៕​
2014-08-29_072850

មតិយោបល់