គ្រាន់តែក្នុងរយៈពេលមួយសប្តាហ៍សោះ ក្រុមតារាចម្រៀងកូរ៉េ CN Blue បានផ្សព្វផ្សាយនូវ Ear Fun ដែលជាវ៉ុលបោះពុម្ពគ្មានដែនកំណត់ បានលួចដាច់ជាង ៥០,000 ឯណោះ ។
ទាំងនេះមិនមែនជាការចម្លងនូវ អាលប៊ុមជាពិសេសនោះទេ តាំងពីដែលយើងចាប់ផ្តើមបង្កើតនូវវ៉ុលនេះ ម្លេះ ។ នៅ FNC Music បាននិយាយថា សម្រាប់ ៥០,០០០នេះយើងនឹងផលិតវាឡើងហើយវាមិនមែនជាច្រើនប៉ុន្មានឡើយ ។
ចំណែក ក្រុម CN Blue បានយល់ព្រម នឹងបង្ហាញថា ពួកគេនឹងធ្វើជាក្រុមតារាដ៏ល្បីជុំវិញប្រទេសកូរ៉េ ហើយក៏ជាក្រុម ចម្រៀងដែលទទួលបាននូវភាពឈានមុខនៅលើពិភពលោកផងដែរ ។
វ៉ុលពិសេសរបស់ CN Blue ក្រោមចំណងជើងថា Ear Fun ដែលជាវីដេអូចម្រៀងមានរយៈពេល ២០ នាទី ហើយនឹងសកម្មភាពរូបថតខ្លះដែលថតនៅក្នុងសហរដ្ឋអាមេរិក ។
បទចម្រៀង CN Blue មួយវិញទៀតដែលទទួលបាននូវការគាំទ្រយ៉ាងច្រើនហូរហារនៅក្នុងកម្មវិធី TOP 10 Koran Music Chart គឺបទ Hey You ។ហើយសម្រាប់ការវិលវិញនេះដែរតាមរយៈបទ Ear Fun ពួកគេនឹងសង្ឈឹមថានឹងទទួលបាននូវប្រជាប្រិយភាព ដូចគ្នាផងដែរ ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់