សំបុត្រសម្រាប់ចូលរួមទស្សនា នៅក្នុងការប្រគុំតន្ត្រី Dream Concert ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះបានបើកលក់ជាផ្លូវការហើយ កាលពីថ្ងៃទី ១៧ ខែ មេសា ម្សិលមិញ នៅវេលាម៉ោង ៨ ។ ក្នុងទីកន្លែងទិញសំបុត្រធ្វើឲ្យមានភាពរាំងស្ទះចរាចរ ដោយសារតែអ្នកគាំទ្រ បានប្រញឹកគ្នាដើម្បីទិញនូវសំបុត្រសម្រាប់ចូលរួមទស្សនានូវលទ្ឋផលតន្ត្រីប្រចាំឆ្នាំនៅលើគេហទំព័រ ។
សម្រាប់ Dream Concert នេះដែរវាត្រូវបានធ្វើជាលើកទី ១ នៅខែ ឧសភា ឆ្នាំ ១៩៩៥ដែលជាតន្ត្រីមួយផ្តល់ការលើកទឹកចិត្តសម្រាប់យុវវ័យ ។ តាំងពីពេលនោះមកតន្ត្រីនេះតែងតែធ្វើជារៀងរាលឆ្នាំតែម្តងទៅ ។
សម្រាប់ឆ្នាំនេះផងដែរ នឹងមានក្រុមតារាចម្រៀងកូរ៉េល្បីៗក្នុងប្រទេសកូរ៉េចូលរួមមានដូចជា TVXQ,Girl Generation ,2PM,2AM, MBLAQ, 4minute, Davichi, KARA, K.Will, SISTAR, Secret, BEAST, IU, miss A, Infinite, Teen Top, T-ara, និង ZE:A. ជាដើម ។
ក្នុងឆ្នាំ ២០១២ នេះដែរកម្មវិធីតន្ត្រីនេះ នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ ឧសភា វេលាម៉ោង ៦ ល្ងាចនៅ KST នៅឯពហុកីឡាដ្ឋាន Seoul World Cup ៕

ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់