ព័ត៌មានជាតិ

កន្លែង​ឆ្កែ​នោម?

ពាក្យ​មួយ​ឃ្លានេះ​ ប្រិ​យ​មិត្ត​របស់​ គេហទំព័រ ដំណឹង​ពិត​ជា​បានដឹ​ង​រួច​មក​ហើយ ហើយដឹង​យ៉ាង​ច្បាស់​ទៀតផង ។តើ​ពាក្យ​មួយ​ឃ្លានេះ​គឺ​វា​មាន​អត្ថន័យ​ដូច​ម្តេ​ច​ទៅ?​

ជុំ​វិញ​នូវ​ពាក្យ​មួយ​ឃ្លានេះ​ ត្រូ​វ​បា​​ន​ចោទ​ជាបញ្ហា​ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​មហាជនមានមតិ​និង​គំនិត​ផ្សេង​ៗគ្នា​ដូច​ខាង​ក្រោម៖

ផ្តើមចេញ​ពី​អ្នក​រត់​ម៉ូតូ​ឌុប​ លោក អ៊ំ សុធា​ ដៃកាន់​ម៉ូ​តូ​បាន​និយាយ​រ៉ាយរ៉ាប់ថា ចំពោះ​ពាក្យ​មួយ​ឃ្លានេះ​មើល​ទៅ វា​មិន​សាកសម​នោះ​ទេ ទីមួយ​គឺ វា​ប៉ះ​ពាល់ដល់​សោ​ភណ្ឌ​ភាព​ទីក្រុង ជា​ពិសេស​គឺ​ភ្ងៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នឹង​បំពេញ​បេសកកម្ម​ផ្សេងៗ គេ​ពិត​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​នៅរបង​ផ្ទះ​ស្អាត​ល្អ យ៉ាងនេះ​បែរ​ទៅជា​សរសេរ​ពាក្យ​ថា”កន្លែង​ឆ្កែ​នោម​ទៅវិញ?” ។សម្រាប់លោក​ពូ បាន​អះ​អាង​ថា​​ “សម្រាប់ខ្លួន​គាត់ផ្ទាល់​មិនដែលទៅ​នោម​ដាក់ជញ្ជាំង​គេ​នោះ​ទេ​ទោះ​បី​ខ្ញុំ​មានអាជីព​ជា​អ្នករត់ម៉ូតូ​ឌុប​មែន​ពិត ដោយ​ត្រូវ​ថ្ងៃ ហាលខ្យល់​ភ្លៀង​ក្តី​ ពេល​នោម​តែង​តែ​ទៅ​រក​បង្គន់​ហើយ” ។

និស្សិត​ម្នាក់សូម​មិនបញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ ដំណឹងថា ចំពោះ​ពាក្យ​មួយ​ឃ្លានេះ​វា​គឺ​ជា​ការ​ងាយ​ទេ សម្រាប់ដោះ​ស្រាយ បើ​គេ​សរសេរ​ថា កន្លែង​ឆ្កែនោម យើង​ត្រូវ​យក​ឆ្កែ របស់យើង​ ៣ ទៅ ៤ ក្បាលនោះ​ពេល​វា​នោមឬ​ឈឺ​អាចម៌​ យក​វា​ទៅ​អាចម៌​កន្លែង​នោះ​ទៅ គឺ​វា​ជា​កាត្រឹមត្រូវ​ដែល​គេ​សរសេរ​ដាក់​នៅ​លើ​ជញ្ជាំង​នោះ​ហើយ (ខ្ញុំ​និយាយ​លេង​ទេ)។​ងាកមក​រក​​ ពាក្យ​មួយ​ឃ្លា​ថា “កន្លែង​ឆ្កែ​នោម?” ខ្ញុំ​បាទ​មិន​ចោទ ទាំងស្រុង​ទៅលើ​ បងៗ​អ្នករត់​ម៉ូតូ​ឌុប​នោះ​ទេ តែ​វា​ជា​ការ​ជាក់​ស្តែង​ភាគច្រើន​កន្លែង​ដែល​ពួក​គាត់​សំចត់​ដង្ហើយ​ ហៅ​ម៉ូយ តែ​ងតែ​ឃើញ​គេបិទ​ស្លាក់​កន្លែង​ឆ្កែ​នោម​ជា​និច្ចជាកាល ។ ​ហើយ​មួយ​ភាគ​ទៀត​គឺ​អ្នកផឹក​ស្រា​ស្រវឹង​នា​ពេល​យប់​ព្រលប់ និង​អ្នកដំណើ​រ​មួយ​ចំនួ​ន​ផ្សេងទៀតផង​ដេរ៕

ដើម្បីបញ្ចៀស​នូវ​អ្វី​ទាំង​អស់​នេះ ផ្តើម​ចេញ ពីបងៗ​ម៉ូតូឌុប និង អ្នកដំណើរ​មួយ​ចំនួ​ន​គួរ​​តែ​រក​កន្លែង​សម​គួរ​ដើម្បី បន្ទោរ​បង់ ឲ្យ​បានត្រឹមត្រូវ ហើយ​ពាក្យ​ដែល​ប៉ះ​ពាល់​ដល់​សង្គម​បរិស្ថាន​មួយឃ្លានេះ​នឹង​បាត់​បង់៕

អត្ថបទដោយៈ បុរ​សដំណឹង

មតិយោបល់