ក្រុមតារាស្រី A Pink បានរៀបចំនូវវត្តមានពិសេសរបស់ពួកគេដើម្បីជួបជាមួយនឹងអ្នកគាំទ្ររបស់ពួកគេក្នុងឱកាសឆ្មាំថ្មីនេះ ។កាលពីថ្ងៃទី ១២ ខែ មេសា ក្រុម A Pink នៅលើ គេហទំព័រដើមរបស់ពួកគេ ដោយបង្ហាញ នូវ Teaser Countdown ដើម្បីជាចំណងដៃប្លែកៗដល់អ្នកគាំទ្ររបស់ពួកគេ។
នៅក្នុងវីដេអូឃ្លិបដែលមានរយៈពេលខ្លីបានបង្ហាញនូវសារខ្លីថា “D-7,១ ឆ្នាំកន្លងទៅ,មួយឆ្នាំក្រោយ,ហើយមកដល់បច្ចុប្បន្នគឺ ០៤១៧” ដែលធ្វើឲ្យអ្នកគាំទ្រដែលស្រេកឃ្លានចង់បាននូវអ្វីដែលប្លែកៗ ។ហើយនៅថ្ងៃទី ១៩ នេះផងដែរសម្រាប់ A Pink នឹងផ្សព្វផ្សាយនូវចម្រៀងរបស់ក្រុមពួកគេគឺមានចំណងជើងថា”April 19 (0419)” ហើយចម្រៀងនេះដែរត្រូវបានសរសេរដោយប្រធានក្រុម A Pink Chorong ហើយនឹងការធ្វើបទ ភ្លេងជាមួយនឹងក្រុមរបស់ពួកគេទាំងមូល ។
ហើយសម្រាប់ការសម្តែងនឹង ការវិលត្រលប់មកវិញនឹងប្រាប់ប្រិយមិត្តនៅពេលក្រោយ សម្រាប់ក្រុម A Pink ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់