ព័ត៌មានជាតិ

​ជើង​មេឃ​ ឆ្ងាយ​ដូច​ចិត្ត​បង

​សួស្តី គេហទំព័រ​ ដំណឹង ជា​ទីមេត្រី ជា​ដំបូង​សូមអរ​គុណ​នូ​វគេហទំព័រនេះ​ដែលបង្កើត​ឡើង​នូវ​ទំព័រ មួយ​ដែល​មានឈ្មោះ​ថា ទុក្ខ​ស្នេហ៍ ដែល​មើលទៅវា​មានភាពប្លែក​មែ​ន​ពិត​ តែ​ក៏​វាទំព័រ​មួយ​ស្រាយបំភ្លឺ​នូវ​វិបត្តផ្សេងៗ ដូច​ជា​ បញ្ហា​គ្រួសារ បញ្ហាសិក្សា និង​ជា​ចំណង​នោះ​គឺ​ ទុក្ខ​ស្នេហ៍​តែ​ម្តង ។

the​sky

នាងខ្ញុំ សារី លក្ខិណា ដែល​ជា​យុវនិស្សិត​សិក្សានៅសាកល​វិទ្យាល័យ​មួយ​កណ្តាលទីក្រុងភ្នំពេញផ្នែក​ធនាគារ ឆ្នាំទី ១ ​។ ថ្ងៃ​នេះ​ដែរ​នាង​ខ្ញុំ​ដាច់​ចិត្ត​លាត​ត្រដាង​នូវ​ដាន​ស្នាម​ជាំស្ថិត​ក្នុង​បេះ​ដូង​ជា​យូរ​ណាស់​មក​ហើយរ៉ាយ​រ៉ាប់​ពី​ភាពសាវ៉ា​របស់បុរ​សម្នាក់​ដែលជា​អតីត​សង្សារ​ កាលពី ៧៣៥ ថ្ងៃ កន្លង​ទៅ​នាង​ខ្ញុំ​ជា​យុវសិស្ស​នៅវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ ក្រចេះ ​បាន​ស្គាល់​យុវវសិស្ស​ម្នាក់​ទៀត​រៀន​ថ្នាក់​ជាប់គ្នា ​ពីដំបូងឡើយ ពាក្យចាស់​ពោល​ថា “ស្នេហា​ផ្តើមចេញ ពីមិត្ត​ភាព” តែ​នាង​ខ្ញុំ​មិនជឿ​ឡើយ តែ​ដល់ទីបំផុតពាក្យ​ទាំងនេះ វា​បាន​មកស្ថិត​ក្នុងក្រអៅ​បេះ​ដូង​ក្រពុំ​វ័យ​ក្រមុំ​របស់ខ្ញុំ​ហើយ ហើយ​ក៏​វា​មាន​ន័យ​ថា “ទំពក់​មិនទៅ​ភ្នៅ​មិនមក” ពិត​ជា​សុភាសិត​មួយ​ដែល​​កើ​ត​លើ​រូប​នាង​ខ្ញុំមែន ។​ ស្គាល់​គ្នា​មិន​ទាន់​បាន​មួយ​ខែ ផង​គេ​ចាប់ផ្តើម​ស្រលាញ់រូបនាងខ្ញុំ ដោយលេប​ខាយ នេះ នោះ ​ដោយការ​ចំអែ​ចំអន់ពី​ពួក​ម៉ាក់គេផង​នោះ ខ្ញុំ​ក៏​បាក់​ចិត្ត​ស្រុត​តែ​ម្តង ដោយមិន​អាច​ប្រកែក នឹងចេះ​តែ​គិត​នូវ​ពាក្យចំអន់នោះ​ហើយ ដែលធ្វើ​ឲ្យរូបនាង​ខ្ញុំ​មានវិប្បដិសារី​មកទល់នឹ​ង​ពេលនេះ ដោយសារ​តែ​ពាក្យផ្អែម ល្អែម សន្យានេះ​ សន្យា​នោះ ថា ស្រាលាញ់អូន​អាហូត ​នេះ ហើយ​ដែល​ជាដើម​ចម​បង្កើត​នូវ​ស្នាមខ្មៅ​នេះ​ឡើង ។ ផ្តើម​ចេញ ពីទិដ្ឋ​ភាព​នូវ​ការប្រើ​ប្រាស់​លោង​លោម​ពាក្យ​ផ្អែម បងនេះ បងនោះ រហូត​ខ្ញុំ​ប្រែ​ក្លាយ​ជា​នារី​ ខុស​គន្លង​ប្រពៃណី ​គេ​បានសន្យាថា​ស្រលាញ់រហូត នៅមុខខ្ញុំ តែ​អ្វី​ដែលមិននឹក​ស្មានចិត្ត​គេ ពេល ៦០០ ថ្ងៃ កន្លង​ផុត​ទៅ គេ​ចាប់ផ្តើម​មានអ្នកថ្មី គេ​ភ្លេចអ្វីៗ​ដែល រូបគេ​ធ្វើ​មក​លើរូបនាងខ្ញុំ អស់​រលីង សួរ​គេថា ម្នាក់ដែលបណ្តើរ​ពីថ្ងៃគេ​ជា​នរណា គេ​ថា​បង​ប្អូនធម៌ ខ្ញុំ​ក៏​ជជីក​សួរ​ថា​ ធម៌មែន? ពេល​នោះគេ​ច្រលោត​ឡើង ស្តី គំហក់​ដាក់នាង​ខ្ញុំ​ស្ទើរ​តែ ទឹកភ្នែក​ហូរ​មិន​ចេញ​ទៅហើយ ។ ពេល​នេះ ហើយ​អ្វី​ដែល​នាងខ្ញុំ​ធ្វើល្អ​ដាក់គេ​តាំងពី ៦០០ ថ្ងៃមុន ទើបនាង​ខ្ញុំ​គិត​ថា វា​គ្មាន​ប្រយោជន៍ ​។

អូនសូមប្រាប់បងថា រឿង​យើង​ចប់គ្មាត្រឹមនេះ ចុះ អូន​ក៏​មិន​ដែល​នឹក​ស្មានថា ចិត្ត​បង​ដូច​ពពកលើ​មេឃ ជួន​ខ្មៅ ជួន​រាំង ហោះ​ទៅនេះ ហោះ​ទៅនោះ ដែរ ហើយថ្ងៃនេះ ហើយ​ទើបអូនដឹង​ថា ក្នុងចិត្ត​បង​លែង​មានអូនទៀតហើយ អូនគ្រាន់តែ​សូមផ្តាំថា កុំ​ក្បត់គេ​ដូចក្បត់អូនធ្វើអ្វី សូមចេះ​រៀន​មើល​ យក​ភាពស្មោះ​ដាក់​ក្នុងប្រអប់ចិត្ត​ផង ។ ទោះពេលនេះ អូនដឹងថា ចិត្ត​បង​ដូច​ខ្លែង ហើយឆ្ងាយ​ជាង​ជើង​មេឃ​ទៅទៀត ក៏ក្នុងមួយជីវិត​អូននេះ មិនចង់ជួប​មនុស្ស​ដូច​បង​ដែរ ​។ រូប​បងដល់ត្រើយ​ សើយគូថ មាន​ត្រីដុត ភ្លេច​ក្តាម មែនហើយ​ក្តាម​អូន​ប្រហែល​វា​ស្រងាម​ហើយមើលទៅ បង​ពិត​ជាមានចត្តសំណាំមែន ។ លាហើយ! ប្រុស​អប្រិយ……………………៕

មតិយោបល់