អ្នកតែងតែមានការថប់បារម្ភជាញយដងក្នុងពេលវេលាណាមួយនៃជីវិតរស់នៅរបស់អ្នក ដូចជាសមាជិកណាម្នាក់ក្នុងគ្រួសារមានជំងឺសង្កាត់ ឬក៏អ្នកត្រៀមខ្លួនបង្កើតមុខជំនួញអ្វីមួយ ប៉ុន្តែទាំងនេះគ្រាន់ជាលក្ខណៈធម្មតាប៉ុណ្ណោះទេ។

ជំងឺថប់បារម្ភ មានសភាពខ្លាំងក្លាជាងនេះទៅទៀតមានរយៈពេលយូរ និងប៉ះពាល់ដល់តួនាទីមុខងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។
- ជំងឺថប់បារម្ភឃើញមានច្រើនដែរឬទេ?
ជំងឺថប់បារម្ភមានច្រើនជាងគេបង្អស់ ក្នុងចំណោមជំងឺផ្លូវចិត្តឯទៀតៗ និងឃើញច្រើនលើស្រ្តីភេទ។
- អ្វីខ្លះជារោគសញ្ញានៃជំងឺថប់បារម្ភ?
១. រោគសញ្ញាស្តែងមាននៅលើរាង្គកាយ៖ បេះដួងដើរញាប់ ចង្វាក់ដង្ហើមខ្លីៗ វិលមុខ ស្រវាំងភ្នែក រោយកញ្ចឹងក ស្ងួតមាត់ បែកញើសហួសប្រមាណ ត្រជាក់ចុងដៃ ចុងជើង រសេសរសោះ អស់កម្លាំង ល្ហិតល្ហៃ ចុកចាប់ តឹងណែនសាច់ដុំ ចង្អោរ ក្អួត នោមញឹក ឧស្សាហ៍កោសខ្យល់ ស្រឺត ពិបាកគេង គេងមិនលក់។
២. រោគសញ្ញាស្តែងមាននៅលើផ្លូវចិត្ត៖ ព្រួយបារម្ភ ភ័យខ្លាចគ្មានហេតុផល ភ័យខ្លាចស្លាប់ដោយសារគាំងបេះដួង អន្ទះសារពិបាកក្នុងការរង់ចាំ ពិបាកក្នុងការផ្ចង់អារម្មណ៍ ភ្លេចភ្លាំងច្រើន មិនហ៊ានធ្វើដំណើរ ឬនៅតែឯង។
- មូលហេតុអ្វីខ្លះដែលនាំឲ្យមានជំងឺថប់បារម្ភ?
ការទទួលបទពិសោធន៍អាក្រក់ម្តងហើយ ម្តងទៀត ពីអតីតកាល ដូចជា៖ ការគម្រាមសម្លាប់ ភ្លើងឆេះផ្ទះ សង្រ្គាម ការបែកបាក់ ករណីខ្លះមូលហេតុពុំមានលក្ខណៈច្បាស់លាស់។
- ការព្យាបាល
-ការព្យាបាលតាមបែបចិត្តសាស្ត្រ
-ការព្យាបាលដោយឱសថប្រឆាំងនឹងជំងឺថប់បារម្ភ
-ការសម្រាកកាយ ចិត្ត
-ការធ្វើលំហាត់ដកដង្ហើម…៕
អត្ថបទដោយ៖ សាន់រ៉ាយ
មតិយោបល់