ព័ត៌មានសិល្បៈ និងកម្សាន្ត

ចេន្នី ខួបកំណើតឆ្នាំនេះ ក៏នៅតែធំ

ក្រឡេកមើលកម្មវិធីខួបកំណើត របស់តារាសម្ដែងវ័យក្មេង កាលពីថ្ងៃទី៣០ ធ្នូ កន្លងទៅ គេនៅតែកត់សម្គាល់ថា មានលក្ខណ:ធំដុំ បើទោះជាភាគីម្ចាស់កម្មវិធី បានអះអាងថា នឹងធ្វើគ្រាន់តែបង្គ្រប់កិច្ច។ ក្រៅពីចូលរួមដោយតារាចាស់ថ្មីល្បីល្បាញអបអរ ពិធីរបស់នាង ក៏មានកាដូពីអ្នកជិតស្និទ្ធមិនតិចនោះដែរ សម្រាប់ឆ្នាំនេះ ស្របគ្នាដែលនាងក៍មានបុរសក្មេងៗច្រើនឡើងចោមរោម។

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស ម្ដាយរបស់តារាសម្ដែង ចេន្នី បានអះអាងថា ពិធីខួបកំណើតគម្រប់ឆ្នាំ១៨របស់កូនស្រីឆ្នាំនេះ អ្នកស្រីសម្រេចធ្វើក្នុងហាងខុសពីឆ្នាំមុន បានធ្វើក្នុងផ្ទះ ប៉ុន្តែអ្នកស្រីថា មិនមានគម្រោងធ្វើធំដល់ម្លឹងដូចដែលបានឃើញនោះទេ ដោយសារតែអ្នកស្រីរៀបចំ ប្រញាប់ប្រញាលពេក ហើយភ្ញៀវភាគច្រើន ក៏សុទ្ធតែអញ្ជើញតាមខល និងតាមឆាត។ អ្នកស្រីថារំភើបជំនួសកូនស្រីយ៉ាងខ្លាំង ដែលក្នុងថ្ងៃនោះ មានភ្ញៀវមកលើកការកំណត់ ខណ:ដែលកាដូតូចធំ ដែលបានជូនដល់កូនស្រី ក៏ច្រើនជាងមុន។

អ្នកស្រីថាតារាសម្ដែង កញ្ញា ចេន្នី កាន់តែឡើងតម្លៃខ្លួន និងមានទីផ្សារសម្ដែងច្រើនឡើងនាពេលចុងក្រោយ ដោយនាងកាន់តែឡើង សន្ទុះនោះហើយ ទើបអ្នកស្រីសម្រេចចិត្តធ្វើខួបឲ្យជាប់គ្នា ដោយពិធីខួបនៅក្នុងនោះ អ្នកស្រីក៏មានកាដូពិសេសឲ្យកូនស្រីផងដែរ។
នៅក្នុងពិធីខួបកំណើតនោះ កញ្ញា ចេន្នី ត្រូវគេកត់សម្គាល់កាន់តែស្រស់ស្អាត និងឡូយឆាយជាងមុន ដោយរូបសម្រស់របស់នាង ក៏មើលទៅទាក់ភ្នែកណាស់ដែរ ជាពិសេសក្នុងពេលដែលនាង កាន់តែពេញរូបពេញរាងក្នុងវ័យគម្រប់១៨ឆ្នាំនេះ។ កញ្ញាក៏ត្រូវគេឃើញទទួលបានឱកាសសម្ដែងច្រើនដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសសម្រាប់តំណែងជាតួក្មេងស្រីជំទង់តែម្ដង៕

មតិយោបល់