ប្រេស៊ីលៈ បីឆ្នាំបន្ទាប់ពីបានក្លាយ ជាការអ្នកលោតឆ័ត្រយោងវ័យចំណាស់ជាងគេបំផុត របស់ពិភពលោក លោកយាយ Aida Gemanque បានក្លាយជាអ្នកកាន់ គុបភ្លើងកីឡាអូឡាំពិក ដែលមានវ័យចំណាស់ជាងគេរបស់ពិភពលោក ពេលលោកយាយ បានកាន់គុបភ្លើង នៅតំបន់ Amazonian ទីក្រុង Macapa ប្រទេសប្រេស៊ីលកាលពីថ្ងៃសៅរ៍នេះ ក្នុងអាយុ ១០៦ឆ្នាំ ។
លោកយាយ Gemanque បំបែកឯតទគ្គកម្មចាស់ដែលធ្វើដោយ លោក Alexander Kaptarenko មានអាយុ ១០១ឆ្នាំនៅពេលដែលគាត់ បានចូលរួមរត់បណ្តាក់ កីឡាអូឡាំពិកនារដូចរងារ ឆ្នាំ២០១៤ នៅក្នុងទីក្រុង Sochi ប្រទេសរុស្សី។
លោកយាយ បាននិយាយថា៖ “«ខ្ញុំ ត្រេកអរខ្លាំងណាស់ ។ ខ្ញុំត្រូវតែមានអំណរគុណសម្រាប់ ចំពោះភាពសប្បាយរីករាយមួយនេះ ដែលខ្ញុំ មិនដែលរំពឹងថា បានចូលរួមនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាមានមោទនភាព ក្រៃលែង”៕




មតិយោបល់