តារាសម្តែងប្រចាំស្ថានីយទូរទស្សន៍ នាង Jessica Hsuan នាពេលបច្ចុប្បន្នកាលនេះតារាសម្តែងរូបទុកកំពុងតែមាននូវភាពក្រៀមក្រំ ដោយសារប្រភពព័ត៌មានជាច្រើនក្នុងស្រុកចុះផ្សាយពីការវះកាត់កែច្នៃនូវដើមទ្រូង ដែលធ្វើឡើងនៅ មជ្ឈមណ្ឌលកែសម្ផស្ស Suzhou ។
អ្វីដែលកើតឡើងចំពោះនាងដោយសារតែមូលហេតុមួយនោះគឺនាងព្រមឯកភាពនូវការផ្សព្វផ្សាយឲ្យមជ្ឈមណ្ឌលមួយនោះតែប៉ុណ្ណោះ ។
ប្រភពព័ត៌មានមួយបានបង្ហាញថា Jessica ត្រូវបានសង់ប្រាក់នូវការចំណាយទាំងអស់ ហើយនាងមិនបានបង្ហាញនូវការផ្សព្វផ្សាយនោះទេ ។ ហើយលើសពីនេះ តារារូបនេះត្រូវបានមជ្ឈមណ្ឌលកែសម្ផស្សនេះធ្វើការិះគន់យ៉ាងខ្លាំង ។
ចំពោះបញ្ហានេះតារារូបនេះនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ហើយប្រហែលជារូបនាងត្រូវការនូវមេធាវីដើម្បីការពារក្តីចំពោះរឿងមួយនេះហើយមើលទៅ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់