ព័ត៌មានជាតិ

WWDC 2012 ប្រកាស​ជាផ្លូវការ​ហើយ សំបុត្រ​លក់​តែ ២ ម៉ោង​ប៉ុណ្ណោះ

កាល​ពីថ្ងៃទី ២៥ ម្សិលមិញនេះ ក្រុម​ Apple បានប្រកាសនូវ​ផលិតផល​ប្រចាំឆ្នាំ​របស់​ខ្លួន WWDC ​ដែល​យើង​ទន្ទឹង​រងចាំ​អស់រយៈ​ពេល ៦ សប្តាហ៍​យ៉ាង​តិច​នោះ គឺ​នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទិ ១១ ដល់ថ្ងៃ ទី ១៥ ខែ មិថុនា​ខាងមុខ​នេះ នៅឯមជ្ឈមណ្ឌល Moscone សង់ហ្រ្វាំងស៊ីស្កូ ហើយសម្រាប់សំត្រ​ដែល​ដាក់លក់សម្រាប់ចូល​រួមនោះគឹ ១៥៥៩ ដុល្លារ ។

ក្រុមហ៊ុន​ Apple បាន​និយាយថា ក្នុងសមាជ​ប្រជុំ​ជាមួយ​អ្នកបច្ចេកវិទ្យា​ជាង ១០០ នាក់សម្រាប់អភិវឌ្ឍ​ន៍​នូវ WWDC នេះ​គឺ​មាន វិស្វករ​ដែលនៅក្នុងក្រុមហ៊ុន ជាង ១០០០ នាក់​បាន​យល់​ស្រប​លើ​លក្ខណ​នេះ ។

សម្រាប់ WWDC 2012 ក្នុងឆ្នាំនេះ​វិ​ញអ្វីដែល​ផ្តោតសំខាន់នោះ​គឺ​មាន​ ២ ទី ១ OS X​ ហើយនឹង iOS ត្រូវ​អភិវឌ្ឍន៍​ឲ្យ​មានកម្រិត​ស្មើគ្នា ។​ចំណែក OSX នឹងត្រូវ​គេ​ប្រកាស​ជា​សាធាណៈ​នៅ ក្រោយ​រដូ​វ​ក្តៅ​នេះ ។iOS 6 ត្រូវ​បានគេ​រៀបចំ​សាកល្បងដំឡើង​នៅលើ iPhone ថ្មីសម្រាប់ឆ្នាំក្រោយ​នេះដែរ ។​

គួរ​បញ្ចាក់ផងដែរថា កាល​ពីឆ្នាំកន្លងទៅ សំបុត្រ​ដែល​ត្រូវ​បាន​គេដាក់សម្រាប់ចូលរួម​ជាមួយនឹង WWDC ត្រូវ​លក់​ក្រោម​ រយៈ​ពេល ១២ ម៉ោងឯណោះ ។​មកទល់​នឹង​ឆ្នាំ ២០១២ នេះ សំបុត្រ​នេះលក់​ត្រឹម​តែ ២ ម៉ោង ដាច់គ្មានសល់មួយ ៕

ប្រែសម្រួលដោយ៖​ ដំណឹង​ថ្មី

មតិយោបល់