ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៤ដួង​ ធ្វើឲ្យអ្នកគាំទ្រស្រីៗ​ទ្រាំមិនបាន

ខាងក្រោមនេះដែរ គឺជា​តារាប្រុស​ ៤ដួង ដែលមានភាពល្បីល្បាញបំផុត ក្នុងឧស្សាហកម្មកម្សាន្ត បើទោះបីជាមាន​តារាប្រុសល្បីៗ ជាច្រើន​ក្តី​។​
យោងតាមសារព័ត៌មាន Instiz បានចុះផ្សាយឲ្យដឹងថា មាន​តារាប្រុស ៤ដួងដែលធ្វើឲ្យអ្នកគាំទ្រភេទស្រី ពេញចិត្តបំផុត គ្រប់ពេលវេលា និងគ្រប់ទីកម្លែង​។​
១​.Park Bo Gum
តារារូបនេះចាប់ផ្តើមល្បីល្បាញ តាំងពីថ្ងៃប្រគំតន្ត្រី MC ហើយបច្ចុប្បន្ន​ក៏ធ្វើឲ្យអ្នកគាំទ្រ​ភេទស្រី ចាប់អារម្មណ៍ ជាមួយរូបសម្រស់របស់លោក​។

២.EXO Baekhyun
តារារូបនេះតែងតែបង្ហាញ​រូបរាងដ៏ស្រស់សង្ហាររបស់ខ្លួនលើឆាក ហើយចាប់ផ្តើមទទួលបានប្រជាប្រិយភាព តាំងពីបង្ហាញខ្លួនលើកដំបូងមកម្លេះ។

៣.VIXX N
វត្តមានលើឆាក​ឆ្លាតវៃ មានរូបរាង​សិចស៊ី និងសង្ហារ ដែលទាក់ទាញបេះដូង​ទស្សនិកជន ចង់មើលហើយ​មើលទៀត​។

៤.BTS Jungkook
បើទោះបីជា​តាររូបនេះ​រាងក្មេង​ជាងគេបន្តិច តែ​រូបរាង​សង្ហារធ្វើឲ្យអ្នកគាំទ្រ​ជាច្រើន ចង់​មានទំនាក់ទំនងមួយដ៏ផ្អែមល្ហែម៕

មតិយោបល់