ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្បូង​ពេជ្រ​តម្លៃ ១៤​លាន​ដុល្លារ​ អីយ៉ា!​ថ្លៃ​ម្លេះ

សម្រាប់​សុភាពស្រ្តីដែល​ចូលចិត្តនូវ​ការ​តុបតែងកាយនោះ​គឺ​តែ​ង​តែ​ខ្វល់នូវជានិច្ច​ថា​ខ្លួន​គួរស្លៀក​ពាក់​យ៉ាង​ដូចម្តេចដើម្បីចេញទៅក្រៅ ឬ​ចូលរួមកម្មវិធី ក្រៅ​ពីសម្លៀកបំពាក់​គឺ​គ្រឿង​អលង្កា​តុប​តែង​ខ្លួន​តើ​គួរ​ជ្រើស​រើស​ផលិតផលអ្វី ដែលសាក់សម​នឹងខ្លួន តាម​ឋានៈ វ័យ ផងដែរ ។​

សម្រាប់​នា​ពេលបច្ចុប្បន្ន​កាល​អ្វី​ដែល​ប្លែក សម្រាប់សុភាពស្ត្រី​នោះ​គឺ​ប្រើប្រាស់នូវ​គ្រឿង កាឡៃ​សម្រាប់លំអ​រ​ដងខ្លួន តែពេលនេះ​គេហទំព័​រ​ដំណឹងសូមណែនាំនូវ​គ្រឿង​អង្កា​ជា​ត្បូង​ដែលមានតម្លៃ​ទៅដល់រាប់សិប​ម៉ឺន​ដុល្លារ ។​

ប្រភពព័ត៌មានមួយបានចុះផ្សាយថា ត្បូង​ពេជ្រ​ដែល​មានឈ្មោះ​ថា​ព្រះអាទិត្យ​ធ្លាក់ (Sun-Drop) របស់​អាហ្វ្រិក​ខាងត្បូង គឺ​ជា​ត្បូង​ពណ៌​លឿង​ដែល​ទំហំ​ដ៏​ធំ​រួមជាមួយ​នឹង​រាង​ជា​ផ្លែ​សារី ដែល​មាន​ទម្ងន់​ដល់​ទៅ ១១០,៣​កា​រ៉ាត់ ត្រូវបាន​គេ​លក់​ក្នុង​តម្លៃ ១៤,២​លាន​ដុល្លារ នៅ​ក្នុង​ការដេញថ្លៃ ហើយ​វា​បាន​ក្លាយទៅជា​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រភេទ​ របស់​វា​នេះ​។

ជឿ​ជាក់ថា សម្រាប់​សុភាពស្រ្តីខ្លះ​អាចនឹង​មាន​សមត្ថភាពទិញ​វា​មក​ប្រើប្រាស់​ ដោយ​មិន​ចាំបាច់​ទៅដល់ថ្នាក់ទិញ​រហូតដល់ទៅ ១១០,៣ ការ៉ាត់​នោះទេ ៕

យ៉ាងម៉េច​ដែរ ក្រោយ​ពីឃើញ​ហើយ​តើ​ចង់បានវា​ដែរឬទេ ?

ប្រែសម្រួលដោយ៖ បុរ​ដំណឹង

មតិយោបល់