នៅឯប្រទេសកូឡុំប៊ីវិញរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសនេះលោក ជួន កាឡូស បានអំពាវនាវយ៉ាងទទូចចំពោះមេដឹកនាំរបស់ពួកឧទ្ទាម ហ្វាក ឲ្យដោះលែងអ្នកកាសែតជនជាតិបារាំងម្នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយមិនដឹងពីមូលហេតុពិតប្រាកដឡើយ។
អ្នកកាសែតជនជាតិបារាំងរូបនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ រ៉ូមីអូ ឡាំងគ្ល័រ បានចូលទៅយកព័ត៌មានតែម្នាក់ឯង ក្នុងតបន់ដែលកាន់កាប់ដោយពួកឧទ្ទាម ហ្វាក ហើយបានបាត់ខ្លួនរហូតមិនឃើញ ត្រឡប់ទៅកាន់កន្លែងធ្វើការរបស់ខ្លួនវិញ។
បើតាមការសន្និដ្ឋាន និងប្រភពព័ត៌មានមិនផ្លូវការ ពីប្រជាពលរដ្ឋដែលរស់នៅក្នុងតបន់របស់ពួកឧទ្ទាម បានឲ្យដឹងដែរថា ពួកឧទ្ទាម ហ្វាក មិនអាចសម្លាប់អ្នកកាសែតចំណាប់ខ្មាំងនេះបានទេ ប៉ុន្តែពួកឧទ្ទាមបានចាប់អ្នកកាសែតចំណាប់ខ្មាំងរូបនេះ យកទៅឃុំខ្លួនដើម្បីដោះដូរយកប្រាក់ ឬដោះដូរតាមសំណូមពរអ្វីមួយពីរដ្ឋាភិបាលរបស់ប្រទេសបារាំងតែប៉ុណ្ណោះ៕

ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់