កំពង់ស្ពឺ៖ ក្រោយទទួលបានព័ត៌មានតាមប្រព័ន្ធអនឡាញ tik tok និងWechat ដែលមានសម្លេងសន្ទនាគ្នាររវាងស្រ្ដីម្នាក់និងជនរងគ្រោះដែលបានអះអាងថា ជាជនជាតិខ្មែរមានឈ្មោះ ភក្រ មានទីលំនៅមុនទៅក្រៅប្រទេសនិងមានស្រុកកំណេីតរស់នៅក្នុងស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បច្ចុប្បន្នត្រូវបានបុរសជាប្ដី ជនជាតិចិន និងឪពុកម្ដាយក្មេកធ្វេីបាបរហូតមានរូបរាង្គស្គមស្គាំង ភ្លេចភ្លាំងស្មារតី និងធ្លាក់ខ្លួនស្គមរីងរៃ ដង្ហោយរកការជួយអន្ដរាគមន៍បានវិលត្រឡប់មកស្រុកកំណេីតវិញ។
ដោយបានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចង្អុលការណ៍ឱ្យ ជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ដសហការធ្វេីការស្រាវជ្រាវរកក្រុមគ្រួសារតាមការអះអាងរបស់ស្រ្ដីដែលអះអាងថាជាជនរងគ្រោះ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ជំនាញបានចុះសហការស្រាវជ្រាវរកឃេីញម្តាយរបស់ជនរងគ្រោះឈ្មោះ សឿន ទី ទីលំនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ជំនាញបានសាកសួរព័ត៌មាន-ពិនិត្យឯកសារសាវតារូបថតភស្ដុតាងជាច្រើន លទ្ធផល គឺពិតជាកូនរបស់គាត់ពិតប្រាកដមែន។
តាមដំណេីរនៃរឿងហេតុ៖ ឈ្មោះ អាត់ សុភ័ក្រ ភេទស្រី អាយុ២៣ឆ្នាំ អំឡុងខែឧសភា ឆ្នាំ២០១៨ បានចាកចេញពីផ្ទះទៅរកការងារធ្វេីនៅតាមខេត្ដរួចក៏បាត់ដំណឹងឈឹងរហូតមកដល់បច្ចុប្បន្ន ទើបតែទទួលបានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ (ឈ្មោះ សឿន ទី)បានដំណឹងតាមប្រព័ន្ធtik tok ថាកូនស្រីរបស់គាត់ត្រូវបានគេបង្ហោះ ថារស់នៅប្រទេសចិន ត្រូវប្ដីនិងឪក្មេកម្ដាយក្មេកធ្វេីបាប គាត់បានស្វែងរកកិច្ចអន្ដរាគមន៍ដេីម្បីឱ្យសមត្ថកិច្ចជួយ បន្ទាប់មកជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានជួបនិងចំណាត់ការនីតិវិធីទាក់ទងតាមរយៈAccount Facebook ឈ្មោះ Lin pei ដែលបាន Share Videoនិងបានសួរអំពីព័ត៌មានជនរងគ្រោះ ម្ចាស់ account បានប្រាប់ថានារីរងគ្រោះកំពុងរស់ភូមិហ៊ូធៀន ស្រុកណានឆាង ក្រុងណានឆាង ខេត្តជាំងស៊ី (ប្រទេសចិន)
ហេីយខ្លួនមានមិត្តភក្តិម្នាក់នៅប្រទេសចិនរស់នៅក្បែរផ្ទះជនរងគ្រោះ។ កាលពីថ្ងៃចន្ទទី ២០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិ.ជំនាញបានជូនម្តាយជនរងគ្រោះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរ ក្រសួងការបរទេស ដើម្បីបំពេញបែបសុំអន្តរាគមន៍ទៅប្រទេសចិន អគ្គកុងស៊ុលនៅខេត្ដប្រទេសចិន ដេីម្បីស្វែងរកជនរងគ្រោះ តាមព័ត៌មានចុងក្រោយ police ចិនបានរកឃេីញនិងបញ្ជូនជនរងគ្រោះមកទីស្នាក់ការ ប៉ុស្តិ៍សុវត្ថិភាពដេីម្បីបន្ដនីតិវិធី បំពេញបែបបទបញ្ជូនមកប្រទេសកម្ពុជា៕លទ្ធផលជាក់លាក់រង់ចាំការជូនដំណឹងពីក្រសួងពាក់ព័ន្ធ
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
មតិយោបល់