ចំណែកនៅក្នុងប្រទេសឯនោះវិញ មានគូស្នេហ៍ជាច្រើនគូបានប្រារព្ធនូវការរៀបការតាមបែបលក្ខណៈប្រពៃណីបុរាណរបស់ខ្លួន ដែលធ្វើឡើងនៅ Xi’an នៅ ទិសពាយព្យនៃរាជធានីរបស់ចិន ក្នុងខេត្ត Shaanxi កាលពីថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១២ កន្លងមកថ្មីៗនេះ ដែលមានរហូតទៅដល់ ១៣០ គូ ដែលមើលទៅ មានលក្ខណៈប្លែក យកតែមែនទែន ។សម្រាប់គូរស្នេហ៍ទាំងនេះការរៀបការគេគឺពឹងផ្អែកលើទំនៀមទម្លាប់ចាស់ដែលមានតាំងពី 206 BC –AD220 ។
គួរបញ្ជាក់ផងដែរថា ជីអាន(Xi’an) គឺជារាជធានីមួយដែលធំជាងគេក្នុងចំណោមរាជធានីទាំងបួនក្នុងប្រទេសចិន ហើយក៏ជាកន្លែងដែលមានប្រវត្តិសាស្រ្តសំខាន់ផងដែរ ក្នុងនោះរួមមាន Zhou,Qin,Han,Shi ហើយនឹង Tang ផងដែរ ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់