ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរស​ម្នាក់​ដុះ​រោម​បំពងក

វា​មិនគួរ​ឲ្យ​ជឿង​ទាល់តែ សោះ​នៅពេលដែល​បានឭថា​ បុរ​សម្នាក់ដុះ​រោមបំពងកនោះ​ វា​ប្រហែល​ជា​ទៅ​មិនរួច​ទេ តើវា​ជាការពិតមែនទេ?

មាន​បុរស​ម្នាក់​នោះ គាត់​មាន​ប្រពន្ធ ម្នាក់ស្រស់ស្អាតដាច់គេ​ប្រចាំភូមិ នាង​ដែល​ជា​ប្រពន្ធ​ចូល​ចិត្ត​តុប​តែង​កាយ​ជា​ប្រចាំ​ដោយ​បកស្បែក ឲ្យ​សម៉ដ្ឋ​រលោង ហើយ​នឹង​លាប​នូវឡេ​ជា​ប្រចាំផងដែរ ។​ជីវិត​ប្តីប្រពន្ធ​អ្នកទាំងពីរនាក់​រស់នៅបានត្រឹមតែ​មួយឆ្នាំ​គត់ ប្តី​របស់នាង​ធ្លាក់ខ្លួនឈឺ​ដោ​យ​ទៅសម្រាក់​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ គ្រូពេទ្យ​ពិនិត្យ​ហើយពិនិត្យ​ទៀត ទើបដឹងប្តីនាង​ កើត​ជំងឺ​មហារីកអណ្តាត ហើយ​ត្រូវ​បាន​បាត់បង់ជីវិត​ក្នុងមន្ទី​រ​ពេទ្យ​ភ្លាមៗផងដែរ ។​

កន្លះឆ្នាំក្រោយមក ដោយសម្រស់នាង​ជាស្រ្តីមេម៉ាយ​ឆើត​ឆាយ​​នាង​ក៏​ទទួល​មានជីវិត​អាពាហ៏​ពិពាហ៏​ជាលើក​ទី ២ ប្តី​នាង​លើកនេះ ខុស​ពីប្តីនាង​លើកមុន ប្តីក្រោយនេះចូលចិត្ត​ប្រើច្រមុះ​​នៅពេល​ដែលនៅក្បែរ​ភរិយាម្តងៗ មិនបាន​ប៉ុន្មានផង ស្រាប់តែ​ប្តីក្រោយនាងធ្លាក់ខ្លួនឈឺ ពេលឲ្យ​គ្រូ​ពេទ្យពិនិត្យ​ទៅ​លទ្ធផលចេញ​មកថា ប្តីនាងកើតមហារីសួត មិន​បានប៉ុន្មាន​ក៏ស្លាប់លាចាកលោកនេះ​ទៅទៀត។

ជីវិត​អភ័ព​របស់នាង​ម្តង​ហើយ​ម្តង​ទៀត ៧ ខែ ក្រោយ​មកស្រាប់តែ មានបុរសម្នាក់ទៀតស្រស់សង្ហារ​ចូលចែចូវនាង ក៏​ក្លាយជា​ស្វាមីនាង​ទី ៣ អីយ៉ា! លើកនេះស្លាប់ដោយសារស្អី​ទៀត​ហើយ ពិតណាស់​៨ ខែ​ក្រោយមក​បុរស​ដែល​ជា​ប្តី​ទី ៣ របស់ដុះ​រោមបំពងក ហើយត្រូវ​វៈ​កាត់ជាបន្ទាន់​បើ​មិនដូច្នេះ​ទេ​នឹង​ស្លាប់​ដោយ​សារ​តែរោមដុះពេញបំពងក​ ស្លាក់ខ្យល់ស្លាប់ ពេលទៅពេទ្យ​គ្រូពេទ្យថា ឲ្យ “ហើយ​ប្អូនទៅធ្វើស្អី​ បានជា​រោមដុះ​នៅក្នុងបំពងក ដែល​រោគគេ​មិនដែលប្រទះសោះអីញ្ចឹង” បុរស​ជាប្តីនាង​អឹមអៀន ដោយខ្សឹម​ប្រាប់គ្រូពេទ្យថា “និយាយខ្មាស់អៀនអី ខ្ញុំប្រើអណ្តាត” ហ៊ឺ បើប្រើអណ្តាត ចុះ​ប្តីនាងទី ១ មិន​ដុះ​រោម​បំពងក​ដែរទៅ ម៉េច​ទៅជា​មហារីក​អណ្តាត​ឯណា​ ឯណោះ​ទៅវិញ គ្រូពេទ្យ៖​និយាយទៅ មនុស្សសម័យបច្ចុប្បន្ន អាសា​កើត​ជំងឺប្លែក មួយនោះកើត មហារីកអណ្តាត ហើយ​ទី ២ មហារីកសួត​ ពិត​ជា​មិនយល់មែន។

សូមបញ្ជាក់ផងដែរថា វា​មិនមែនជារឿង​ពិតនោះទេ គ្រាន់តែជា​រឿង​ ខ្លី​ កម្សាន្ត​អារម្មណ៍​តែ​ប៉ុណ្ណោះ ៕

ដោយ៖​បុរសដំណឹង

មតិយោបល់