អ្នកនាង យក់ ថិតរដ្ឋា លាឈប់ពី ហង្សមាសហើយ

ដោយយោងតាមសារសំណេរ​ របស់គណនីផ្ទាល់របស់ លោក ឃុំ ប៉ុណ្ណាដែត បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី ៧​ ខែ​កុម្ភៈ ឆ្នាំ ២០១៧ មុននេះបន្តិច ទាំងអារម្មណ៏មួយដ៏សែនពិបាក ដោយលោកបានបញ្ជាក់ថា អ្នកនាង យក់ ថិតរដ្ឋា លាឈប់ពី ហង្សមាស ហើយ ក្នុងនោះលោកបានសរសេរបង្ហោះថា ៖

អារម្មណ៏មួយដ៏សែនពិបាក
***********************
អរគុណចំពោះក្រុមការងារ ដូចជា លោកគ្រូភ្លេង អ្នកនិពន្ធ ទំនុកច្រៀង អ្នកដឹកនាំសំដែង ក្រុមបច្ចេកទេស និង ថ្នាក់ដឹកនាំទាំងអស់ របស់ផលិតកម្ម ហង្សមាស ដែលបានយកចិត្តជួយជ្រោមជ្រែងដល់ ភរិយាខ្ញុំបាទ ( អ្នកនាង យក់ ថិតរដ្ឋា ) ក្នុងរយះពេលជិត ៥ ឆ្នាំភរិយាខ្ញុំពិតជាបានទទួលនូវបទពិសោធន៏ល្អៗ និងអនុស្សាវរីយ៏ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន ។
ការស្នើរសុំលាឈប់នេះ គឺដោយសារមានធុរះផ្ទាល់ខ្លួនដើម្បីបំពេញ ហើយការចាកចេញមួយនេះយើងខ្ញុំសង្ឃឹមថា រវាងយើងខ្ញុំ និងក្រុមការងារទាំងអស់ ជាពិសេសគីថ្នាក់ដឹកនាំសំខាន់ៗ គឺពួកយើងនៅតែរាប់អាននិងជួយយកអាសារគ្នា ក្នុងនាមជាខ្មែរដូចគ្នា ក៏សង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចរួមការងារជាមួយគ្នាបន្តទៀត ទោះជាក្នុងរូបភាពណាក៏ដោយ មួយវិញទៀតក្នុងនាមខ្ញុំជាស្វាមី អ្នកនាង យក់ ថិតរដ្ឋា សូមមេត្តាអភ័យទោសរាល់ពាក្យពេជ្រទាំងឡាយ បើមានការលើសលោះ ដោយប្រការណាមួយ ។
ជាចុងក្រោយសូមជូនពរដល់បងប្អូនទាំងអស់ និង ក្រុមហ៊ុន ហង្សមាស មានសុខភាពល្អ អរគុណ ។

ឃុំ ប៉ុណ្ណាដែត ៕

មតិយោបល់