ភ្នំពេញ៖ បទចម្រៀងមួយបទ ក្រោមចំណងជើងថា “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” ដែលច្រៀងដោយ យុវជនឈ្មោះ Reach Nara កំពុងទទួលបានការចាប់អារម្មណ៍ ពីបណ្តា ប្រិយមិត្តអ្នកលេងហ្វេសប៊ុក ដោយសរសើរថាពិតជាពិរោះ និងមានអត្ថន័យ មិនដាច់ពីមាត់ ។
តើនរណាខ្លះ ដែលធ្លាប់ជួបរឿងឈឺចាប់ នៅថ្ងៃ បោះបាយបិណ្ឌ ?
ពិតជាប្រសើរដែរ ដែល ម្ចាស់ចម្រៀងខាងលើ ខំបង្កើតចម្រៀង ជាស្នាដៃកូនខ្មែរឡើង ដោយភ្ជាប់មកជាមួយនឹង បុណ្យប្រពៃណីខ្មែរ ដែលហៀបនឹងកៀកមកដល់ នៅប៉ុន្មានថ្ងៃខាងមុខ នោះ ។ បទ “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” ពិតជាពិរោះ មិនចាញ់បទ ផ្សេងៗ ទៀត ដែលជាស្នាដៃកូនខ្មែរ ឡើយ ។ បទនេះដែរ និយាយអំពីស្នេហា ដែលបែកបាក់ ចំថ្ងៃ បោះបាយបិណ្ឌ ដោយមិនដូចឆ្នាំមុន នាងនៅបោះបាយបិណ្ឌជាមួយនឹងខ្លួន តែឆ្នាំនេះ បែរជាអ្នកផ្សេង ឈរកៀកបោះបាយបិណ្ឌ ជាមួយនឹងមនុស្សដែលខ្លូនស្រលាញ់ ទៅវិញ ។ រឿងស្នេហា ពេលខ្លះ ពិបាកយល់ណាស់ និងពិបាកវាស់ជម្រៅខ្លាំងណាស់ ៕
ស្តាប់បទចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់