ព័ត៌មានសិល្បៈ និងកម្សាន្ត

Will Smith គិត​ថាក្រុម​ Wonder Girls គឺ​ជា Aliens

កាល​ពីថ្ងៃទី ៧ បុគ្គលិក ហើយក៏​ជាតារាសម្តែង​ដែលមក​ពី “Men In Black 3”បាន​ធ្វើ​សន្និសីទ​កាសែ​ត​ជាលើក​ដំបូងនៅក្នុងទីក្រុង សេអ៊ូល ។​ក្នុងកា​រ​ធ្វើសន្និសីទ​កាសែត​នោះដែរ តារាសម្តែង Josh Brolin កោត​សរសើរ​ពីចាហ្វាងក៏​ដូចជា​ផលិតករលោក Park Chan Wook ដោយគាត់​បាននិយាយថា “ខ្ញុំ​គិត​​ថា​លោក​ Park Chan Wook គឺ​ជាផលិតករ​ដ៏​ល្អ មិនត្រឹម​តែនៅកូរ៉េ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដូច​ជាពិភពលោក​ទាំងមូលផង​ដែរ” ។

នៅពេលដែលសួរ​គាត់ថា “How do you see aliens?” Josh Brolin ឆ្លើយ​ទាំងកំប្លែង “ខ្ញុំ​ឃើញ​មនុស្ស​គ្រប់គ្នានៅទីនេះ​ជា Aliens ខ្ញុំ​មិន​បានហៅអ្នកជា​ aliens នោះទេ(អ្នកកាសែត)កុំ​គិតថា​ខ្ញុំខុសអ្វី”។​តារាសម្តែង Will Smith បាន​បន្ថែម​នូវ​សំនួរ​នឹង​ចម្លើយ​បែប​កំប្លែងនេះ “ខ្ញុំ​បាននិយាយ​ជាមួយ​នឹង​កូន​ស្រី​របស់ខ្ញុំ​​ហើយ​យើងគិត​ថា ក្រុម​ Wonder Girls គឺ​ជា Aliens” ។ស្របពេលជាមួយនឹ​ង​គ្នា​នោះ​ដែរចាហ្វាង Barry Sonnenfeld ដោយនិយាយ​ថា”ភ្ងៀវ​ទាំងអស់គឺ​ជា Aliens” ការសន្ទនា​នេះត្រូវ​បាន​បិទ​ដោយការ​និយាយ​ថា “ប្រធានាធិបតី Joe Biden គឺ​ជា Aliens” ។

ប្រែសម្រួលដោយ៖​បុរស​ដំណឹង

មតិយោបល់