ក្នុងពិធីក្រុងពាលី«ឈាមស្នេហ៍ក្បត់បេះដូង»កាលពីព្រឹកថ្ងៃ១៦ មីនា ផលិតកររឿងនេះបានអះអាងថា ខ្សែរឿងមួយនេះនឹងផលិតអោយប៉ុស្ដិ៍លេខ៥ ដោយសាច់រឿងសំខាន់គឺឆ្លុះបញ្ចាំងពីសង្គ្រាមទ័ពព្រៃនៅក្នុងប្រទេសកម្ពុជានៅអំឡុងឆ្នាំ១៩៨០ជាង។ ខ្សែរឿងនេះគឺជាការបោះទុនទាំងស្រុងរបស់ផលិតកម្ម B & S ដោយតាមគម្រោងគឺតារាសម្ដែងមួយចំនួនត្រូវបានបញ្ជូនអោយហាត់ទាហាន មុនពេលចេញថតនោះផង។
លោកទិត្យ ធារិទ្ធ ជាអ្នកដឹកនាំរឿងបានអះអាងថាការផលិតមួយរឿងនេះ នឹងចំណាយអស់ច្រើនដោយសារតែទាំងឡាន ទាំងខោអាវ ត្រូវជួល និងកាត់ថ្មីទាំងអស់ ដើម្បីអោយត្រូវនឹងបរិបទសង្គមក្នុងអំឡុងឆ្នាំ១៩៨០ជាង ក្នុងពេលដែលកងទ័ពកម្ពុជា នៅមានសង្គ្រាមជាមួយនឹងទ័ពព្រៃផ្ដាច់ខ្លួន។ សូម្បីតែការជ្រើសរើសផ្ទះ និងទីតាំង ក៏ត្រូវស្របនឹងសម័យកាលនោះដែរ ទើបជារឿងពិបាក១០០ភាគរយដើម្បីថតចប់។ លោកអះអាងថាខ្សែរឿងជាច្រើនរបស់ប៉ុស្ដិ៍លេខ៥ និងលើកញ្ចក់ទូរទស្សន៍មួយចំនួនច្រើនតែផ្ដោតការផលិតតែរឿងបែបសម័យ ឬបុរាណដាច់តែម្ដង ទើបលោកងាកទៅផលិតរឿងក្នុងសម័យទ័ពព្រៃនៅអំឡុងឆ្នាំ១៩៨០ជាងវិញ ដើម្បីទុកអោយផលិតកម្ម B&S មានការចាប់អារម្មណ៍នោះផង នៅពេលរឿងមួយនេះថតចប់ ហើយដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥។ លោកថារឿងនេះមានតួសំខាន់៤គូ ដោយតួប្រុសនីមួយៗលុះត្រាតែសម្ដែងជាទាហានសម និងទទួលយកការហ្វឹកហាត់ដូចជាកាន់កាំភ្លើង និងចេះក្រាញននាលជាដើមដូចគ្នានឹងពួកទាហានពិតៗ ទើបលោក និងប៉ុស្ដិ៍លេខ៥យកមកសម្ដែង។ បានពន្យល់មួយចំនួនពីសាច់រឿង និងផលវិបាកក្នុងការថតរឿងមួយនេះ ដោយសារតែការចំណាយរៀបចំផ្សេងៗគឺមានកម្រិតខ្ពស់។
ខាងក្រោមនេះជាបទសម្ភាសន៍ផ្ទាល់របស់លោកទិត្យ ធារិទ្ធ ដែលជាអ្នកដឹកនាំរឿងដោយផ្ទាល់៖
https://www.youtube.com/watch?v=2TFRr35ho94
មតិយោបល់