ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្វារាំមុន​ឃីស​ចេញ​ Version ថ្មី?

ប្រិយ​មិត្ត​គ្រប់ស្រទាប់​វណ្ណៈ ​ពិតជា​បាន​ស្គាល់​មក​ហើ​យ​នូវបទ ចម្រៀង​ដែលមាន​ចំណងជើ​ងថា “ស្វារាំមុន​ឃីស” ដែល​ជា​ចម្រៀង​របស់​ លោក​ស្រី ប៉ែន រ៉ន ​ហើយជា​បទ មួយ​ដែល​មាន​ភាពល្បីល្បាញ ​ក្នុង​ទស្សវត្យ​ទី ៦០ និង​ ៧០ ។​

​តែពេលនេះ​ សម្រាប់ក្រុម The Like Me ដែលមានអ្នចម្រៀងឈ្មោះថា Laura Mam ដែល​ជាក្រុម​តារា ចម្រៀង​​ខ្មែរ នៅក្រៅ​ប្រទេស​​បាន​បង្កើត​នូវ​សាច់ភ្លេ​ងថ្មី នឹង​ថត​ឡើង​សារ​ជាថ្មី​ដែល​ទទួលបាន​នូវការ​គាំទ្រ​យើង​ច្រើន​ក្រាស​ក្រែល​នៅ​លើ​បណ្តាញ អ៊ីនធឺណេត ជា​ពិសេស​គឺ Youtube ​ដែលមានមនុស្ស​រហូត​ដល់ទៅ ៥ លាន នាក់ជាង​ធ្វើ​ការ​ Preview​​​​ ។​

សម្រាប់ក្រុម The Like Me នេះដែរ​នឹង​ចេញ​នូវបទថ្មីជា​ច្រើនទៀត​ទាំង​ទំនុក​ច្រៀង និង​សាច់ភ្លេង​ដែល​បង្កើត​ដោយ​ក្រុមតារាចម្រៀងនេះតែម្តង ។

ក្រៅពីបទចម្រៀង “ស្វារំាំមុនឃីស” នៅមានបទដែលមា​ន​ចំណង​ជើងថា”ផ្កា​ព្រហាម រីកពព្រាយ” ក៏​ទទួលបាន​នូវប្រជា​ប្រិយ​ភាពផងដែរ ៕

អត្ថបទដោយ៖​បុរស​ដំណឹង

មតិយោបល់