គម្រោងរបស់ Facebook គឺនឹងផ្តល់នូវមុខងារ File-sharing ទៅដល់ Group ទាំងអស់នៅលើ Facebook ដែលក្រុមហ៊ុនអាចនឹងប្រកាសដាក់ចេញនូវមុខងារថ្មីនេះក្នុងពេលឆាប់ៗ នឹងបើកឲ្យសមាជិកទាំងអស់អាចផ្ញើ និងទទួលឯកសារទៅវិញទៅមកបាន។
តាមរយៈលោក Kate Freeman នៃ Mashable បានឲ្យដឹងថាមុខងារថ្មីនេះ គឺត្រូវបានដាក់ឲ្យប្រើប្រាស់ការពីម្សិលមិញ ចំពោះតែសមាជិកមួយចំនួនតូច ហើយនឹងត្រូវដាក់ឲ្យ Group ទាំងអស់ប្រើប្រាស់ក្នុងរបស់ពេលដ៏ខ្លឺខាងមុខ។ លោក Freeman បានបន្តទៀតថា លោកបានទំនាក់ទំនងជានឹង Facebook ហើយក្រុមហ៊ុនប្រាប់លោកថា Group ដែលមិនទាន់អាចប្រើ File-sharing បាននឹងអាចអាចប្រើវាបាននៅក្នុងកំឡុងសប្តាហ៍ក្រោយ។
គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាច Upload ឯកសារបានរហូតដល់ទំហំ 25 MB ប៉ុន្តែសម្រាប់ ចម្រៀង ( Music ) និងកម្មវិធី ( File Executable ) មិនត្រូវបានអនុញ្ញាតឲ្យ Upload ទេ ចំណែកឯ សៀវភៅអេឡិចត្រូនិក ( E-books ) វីដេអូកំប្លែង និងឯកសារវីដេអូផ្សេងអាច Upload បានទំហំ 25 MB។

Image Credits: Mashable
មតិយោបល់