សហគ្រិនសប្បុរសធម៌ Lauren Bush-Lauren បានចាប់ផ្តើមសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន Links នៅទីក្រុងឡុង ដើម្បីផលិតខ្សែដៃមិត្តភាពជាមួយនឹងគោលបំណងដ៏ជាក់លាក់។
Bush-Lauren បាននិយាយថា “គោលបំណងរបស់ Feed គឺការផលិតផលិតផលដ៏ពិសេសដើម្បីជួយពិភពលោក ដូច្នេះហើយនៅពេលដែលក្រុមហ៊ុន Links បានចូលមកសហការជាមួយយើង ពួកយើងក៏បានបង្កើតខ្សែដៃដែលការលក់ខ្សែដៃមួយនឹងអាចបរិច្ចាគអាហារ ឱ្យក្មេងៗរៀននៅសាលាបាន ៥០នាក់ ដែលក្មេងទាំងនោះរស់នៅតាមតំបន់ផ្សេងៗគ្នាក្នុងពិភពលោកដែលបាន រងគ្រោះដោយសារសង្គ្រាម ជំងឺអេដស៍ ឬគ្រោះធម្មជាតិ”។
ខ្សែដៃនេះត្រូវបានច្នៃ ឡើងដោយប្រើប្រាក់ធ្វើជារូបតូចៗផ្សេងៗគ្នា ដែលរូបស្លឹកឈើមានន័យថាសម្រាប់អ្នកដែលរងគ្រោះដោយសារគ្រោះធម្មជាតិ , រូបបេះដូងសម្រាប់តំបន់ដែលមានអត្រាមេរោគហ៊ីវនិងជំងឺអេដស៍ខ្ពស់, រូបសត្វព្រាបសម្រាប់អ្នករងគ្រោះដោយសារសង្គ្រាម និងផ្សេងៗទៀត។ វាមិនត្រឹមតែអាចតំណាងជាការរំឮកនូវអំពើដែលអ្នកបានធ្វើនោះទេ វាថែមទាំងអាចជំរុញឱ្យអ្នកទិញខ្សែដៃរូបផ្សេងៗបន្ថែមទៀត។
ខ្សែដៃសប្បុរស Feed & Links of London នេះមានតម្លៃ ៧៥ផោន ដែលស្មើនឹងប្រហែល ១២១ដុល្លារអាមេរិកដែលាមានរហូតទៅដល់ ៥ ពណ៌សម្រាប់ជ្រើសរើស។
ចំណែកឯខ្សែដៃមានចំនួនកំណត់ដែលតុបតែងដោយស្លឹកឈើធ្វើពីមាសវិញនឹងបរិច្ចាគអាហារចំនួន ២៥០កញ្ចប់។
ដោយ៖បុរសដំណឹង
ខ្សែដៃសប្បុរស Feed & Links of London នេះមានតម្លៃ ៧៥ផោន
មតិយោបល់