តារាចម្រៀង សម្តែង និងពិធីការិនី លោក យូអ៊ីន និង កញ្ញា ណាតាយ៉ា បានបង្កភាពសប្បាយរីករាយច្រៀងរាំផ្អើល បញ្ជរមើរេស្កា ក្នុងផ្សារទំនើបអ៊ីនអនម៉ល កាលពីរាត្រីថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧ ។
គេសង្កេតឃើញថា ក្នុងបញ្ជរផលិតផលកូស្មិកទិក មើរេស្កា ដែលជាផលិតផលប្រេនៗ លេខ១មកពីប្រទេសកូរ៉េ បានធ្វើឲ្យទស្សនិកជនចោមរោមមើល ក៏ព្រោះតែមានវត្តមាន តារាចម្រៀង និងសម្តែង លោក យូអ៊ីន និង ពិធីការិនី ណាតាយ៉ា ច្រៀងរាំ កំដរអារម្មណ៍ប្រិយមិត្ត។
តារាចម្រៀង យូអ៊ីន បានឲ្យដឹងថា ឱកាសពិសេសនេះលោកសូមអរគុណដល់ម្ចាស់ផលិតផល MERREZ’CA ដែលបានអញ្ជើញរូបលោកមកធ្វើជាពិធីករ និងបញ្ចេញសំនៀងតិចតូច ជូនដល់ទស្សនិកជន ក្នុងបញ្ជរតាំងលក់ផលិតផលកូស្មិកទិក ប្រភេទខាងលើ ។ លោកបានបន្ត សម្រាប់ផ្ទៃមុខលោកស្អាតផូរផង់បែបធម្មជាតិ យ៉ាងនេះ ក៏ដោយសារតែផលិតផល MERREZ’CA ។
តួស្រីក្នុងរឿង«រាជនី»ពិធីការិនី និងតារាម្តែងកញ្ញា ណាតាយ៉ា ក៏បានឲ្យដឹងថាផងដែរថាបច្ចុប្បន្ននេះ នាងមិនសូវជារវល់ក្នុងអាជីព ពិធីការិនីប៉ុន្មានទេ ប៉ុន្តែអ្វីដែលសំខាន់គឺរវល់ក្នុងថតខ្សែភាពយន្ត ហើយថ្ងៃនេះដែរពិតជាសោមនស្សរីករាយ ដែលខាង ក្រុមហ៊ុន ផលិតផល MERREZ’CA បានអញ្ជើញឲ្យចូលរួមពិធីដ៏អ៊ឹកធឹកនេះ។ ទន្ទឹមជាមួយនឹងគ្នានោះដែរ កញ្ញា ណាតាយ៉ា បានធ្វើការអះអាងលើកសរសើរចំពោះ ផលិតផលប្រេនៗ MERREZ’CA ថា ផលិតផលនេះមានគុណភាពខុសពីផលិតផលដទៃ ជាក់ស្តែងម្យ៉ៅផាត់មុខ មេរេស្កា នេះពេលបែកញើសត្រូវទឹកវាអត់បែកក្រឡា សពព្រុស ទោះស្ថិតក្នុងស្ថានភាពក្តៅ យ៉ាងណាក៏ដោយ។
លោកស្រី ណុត រាត្រី ដែលជាម្ចាស់ក្រុមហ៊ុន Reatrey Asia Intertrade ក៏បានបញ្ជាក់ថា សម្រាប់ការតាំងលក់ផលិតផល មើរេស្កា(MERREZ’CA) យើងបានធ្វើវាចំនួន២ថ្ងៃគឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ហើយគ្រោងនឹងធ្វើម្តងទៀតនៅថ្ងៃទី៨មីនា ដោយអញ្ជើញតារាល្បីៗ អោយចូលរួម ។
លោកស្រីបានបញ្ជាក់ថា សម្រាប់ផលិតផលមើរេស្កា ជាផលិតផលលំដាប់របស់កូរ៉េ ដែលកំពុងល្បីល្បាញ ក្នុងលំដាប់ទី១ នៅក្នុងប្រទេសថៃ៕































មតិយោបល់