ទីផ្សារទេសចរណ៍នាពេលបច្ចុប្បន្នកាលនេះកំពុតតែទទួលបាននូវការផ្តោតអារម្មណ៍យ៉ាងសំខាន់ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ស្របពេលដែលកំណើនទេសចរណ៍កើននេះដែរធ្វើឲ្យមាន
ចំណូលចូលជាតិក្នុងមួយឆ្នាំៗរាប់ម៉ឺនដុល្លារ តែអ្វីដែលធ្វើឲ្យអ្នកទេសចរណ៍ក្នុងស្រុកមានការព្រួយបារម្ភនោះគឺការឡើងថ្លៃលើមុខម្ហូបសេវាកម្មខុសពីប្រក្រតី ហេតុនេះហើយទើបមានសំនួរចោទឡើងថា “ហេតុអ្វីថ្ងៃបុណ្យក្នុងប្រទេសភ្ងៀវទេសចរណ៍ជាតិចូលចិត្តទៅប្រទេសក្រៅ?”
ជុំវិញនូវបញ្ហានេះដែរ ដោយសារតែតម្លៃក្នុងស្រុកវាកើនឡើងយ៉ាងកំហុកលើសេវាកម្មផ្សេងៗទំាងមុខម្ហូប ថ្លៃធ្វើដំណើរ ការស្នាក់នៅ ដែលទូទាត់ការចំណាយទៅវាស្មើរនឹងគ្នា ដែលជាដើមចមធ្វើឲ្យអ្នកទេសចរណ៍ជាតិគាត់គិតថា បើការចំណាយស្មើរគ្នាចឹងដែរគួរតែទៅមើលពិភពលោកផ្សេងដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ទៅមុខជាងយើង ហើយអាចនឹងទទួលបាននូវចំណេះដឹងថ្មីៗទៀតផង ។ម្យ៉ាងវិញទៀត មតិមហាជនជាច្រើនទៀតគិតថា ដោយសារតែអាជ្ងាធរគ្រប់គ្រងតំបន់នោះមិនគិតពីស្ថានភាពត្រីងៀតឆ្លៀតពងរបស់អ្នកលក់ទំនិញ នៅក្នុងតំបន់ដែលភ្ងៀវទេសចរណ៍ទៅលេង ភាគច្រើនតម្លៃឡើងថ្លៃនៅរដូវបុណ្យជាតិ ចូលឆ្នាំសកល នឹងបុណ្យផ្សេងទៀតនៅក្នុងប្រទេស ។
នាប៉ុន្មានថ្ងៃ ខាងមុខនេះជាថ្ងៃបុណ្យជម្រើនព្រះជន្ម សម្តេចបរមនាថនរោត្តមសីហមុនី ភ្ញៀវទេសចរណ៍ជាតិក្នុងស្រុកជាច្រើនមានគម្រោងទៅលេងតំបន់មាត់សមុទ្រ តែអ្វីដែលគេព្រួយបារម្ភនោះគឺតម្លៃឡើងថ្លៃកបពពក ភាគច្រើនអ្នកដែលមានជីវភាពគួរសមបើគាត់ចង់ទៅលេង គាត់តែងតែខ្លាចរអារ និងការឡើងថ្លៃកបពពកនេះឯង ឬកោរមិនដាក់ទឹក ។
ក្នុងករណីតម្លៃឡើងកបពពកនេះ ដែរអាចនឹងបាត់បង់នូវភ្ងៀវទេសចរណ៍ជាតិ ដែលគាត់ចង់មកលេង តែបែរជាព្រួយបារម្ភរឿងតម្លៃទៅវិញ នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះ ៕
ដោយ៖បុរសដំណឹង
មតិយោបល់