Jessica តារាចម្រៀងរបស់ក្រុម Generation ហើយនឹង Tiffany នាពេលថ្មីៗនេះបានបើកបង្ហាញនូវរូបថតសម្រាប់ Chanel’s Pop Up Store ហើយនឹង Vougue Girl ។
ខ្សឹមប្រាប់មួយណា! តោះ!ទៅដាក់ពិន្ទុឲ្យទាំងអស់គ្នាតើមួយណាស្អាតជាងគេទៅ !




ដោយ៖ បុរសដំណឹង
ព័ត៌មានក្នុងដៃអ្នក
ខណៈដែលអ្នកទស្សនាច្រើនឡើងសម្រុកគ្នាទៅទិញសំបុត្រទស្សនារឿង«ហ្លួងព្រះស្ដេចកន»ក្នុងប៉ុន្មានថ្ងៃនេះ សំឡេងរិះគន់ក៏បានកើតឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងរង្វង់ដែលអះអាងថាបានចេះចាំរឿងប្រវត្តិសាស្រ្តច្បាស់លាស់ក្នុងសម័យស្ដេចកន។ សំឡេងរិះគន់ត្រូវគេយកមកវាយប្រហារជាសាធារណៈនៅលើបបណ្ដាញហ្វេសប៊ុកគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានថ្ងៃនេះ។ អ្នកទស្សនាភាពយន្តរឿងស្ដេចកនជាច្រើនបានអះអាងថាភាពយន្តមួយនេះពិតជាមានគុណភាព ដោយអាចនិយាយបានថាភាពយន្តរបស់ខ្មែរដំបូងគេដែលត្រូវគេថតជាឈុតឆាកបែបប្រវត្តិសាស្រ្តបានល្អមិនចាញ់នឹងរឿងប្រវត្តិសាស្រ្តដែលបានផលិតឡើងនៅក្នុងប្រទេសមួយចំនួន។ ប៉ុន្តែនៅពេលវិភាគដល់ចំណុចថារឿងមួយនេះចំណាយអស់ដល់ជាង១លានដុល្លារ គឺម្នាក់ៗដែលអះអាងថាបានទៅចូលទស្សនាសម្ដែងអារម្មណ៍មិនជឿតែម្ដង ដោយអះអាងថាការផលិតមួយរឿងនេះ មិនអាចចំណាយដល់ជាង១លានដុល្លារដូចអ្វីដែលបានប្រកាសនោះទេ ដោយពួកគេសម្អាងថាតម្លៃតួសម្ដែងនៅក្នុងប្រទេសកម្ពុជាមិនសូវថ្លៃដូចជាតួសម្ដែងនៅក្រៅប្រទេស ហើយការរំលេចសេះ និងដំរី ក្នុងការធ្វើសង្គ្រាមទៀតសោត ក៏មិនសូវគគ្រឹកគគ្រេងដែលអាចឲ្យការចំណាយនោះឈានដល់ជាង១លានដុល្លារតាមការប្រកាសឡើង។ អ្នកទស្សនាខ្លះទៀតបានរិះគន់ថាភាពយន្តនេះហាក់ជ្រើសជ្រើសតួសម្ដែងមិនសូវបានល្អនោះទេ ដោយបានអះអាងថាមានប្លង់ជាច្រើនគឺថតមិនសូវទំនង ពិសេសការលេងទឹកមុខរបស់តួមួយចំនួននៅឆ្គងនៅឡើយ។ ក្នុងនោះទឹកមុខរបស់តួឯកប្រុសត្រូវគេអះអាងថានៅស្ទើរមួយចំនួន ដែលធ្វើឲ្យផ្ទៃរឿងទាំងមូលហាក់បាត់សម្រស់មួយផ្នែក។…
ភ្នំពេញៈ កំពុងសិក្សាថ្នាក់ទី១១ នៅវិទ្យាល័យគូលេន ក្នុងខេត្តព្រះវិហារ ប្អូនប្រុស នួន អេឡិចស្តា ហៅ Mrr Yam ដែលជាអ្នកធ្វើវីដេអូឃ្លិប ប្លែកបង្ហោះនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ។ ផ្តើមចេញពីការលេងហ្វេសប៊ុក នៅឆ្នាំ២០១៣ តែការលេងនោះ លេងទាំងងងឹតងងុល ទើបដល់ឆ្នាំ២០១៦…
ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពិធីការិនីស្រស់ស្អាតប្រចាំនៅទូរទស្សន៍បាយ័ន គឺនាង ហ៊ិន ច័ន្ទនិរ័ត្ន បានប្រកាសយ៉ាងក្ដែងៗថា តម្លៃខ្លួនរបស់នាងគឺទាល់តែ៥ពាន់ដុល្លារដោយមិនខ្វះមួយដុល្លារ ទើបនាងសុខចិត្តទទួលថតរឿងឲ្យក្រុមផលិតករណាមួយ។ លក្ខខណ្ឌមិនថតស៊ិចស៊ី និងមិនសម្ដែងឈុតឆាកស្នេហារោលរាល ក៏ស្ថិតក្នុងការកំណត់បន្ថែមពីលើតម្លៃខ្លួនក៏ខ្ពស់មិនធ្លាប់មានតារាណាម្នាក់ប្រកាសឡើងនោះដែរ។ ហ៊ិន ច័ន្ទនិរ័ត្ន បានថ្លែងប្រាប់ដោយផ្ទាល់មាត់ថា នាងមិនដែលបដិសេធ មិនថតភាពយន្តដូចពាក្យចរចាមអារ៉ាមដែលថា នាងមានសង្សារប្រច័ណ្ឌ ឬខ្លាចខូចស្បែកនោះទេ ប៉ុន្តែគឺបណ្ដាលមកពីក្រុមផលិតករដែលចង់ឲ្យនាងសម្ដែងរឿងមិនហ៊ានផ្ដល់ឲ្យនាងនូវតម្លៃខ្លួនតាមការទាមទារប៉ុណ្ណោះ…
មតិយោបល់