Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាហ្វេសប៊ុក...

តារាហ្វេសប៊ុកទើបរះ Mrr Yam អ្នករួមខេត្ត ដេននី ក្វាន់ កំពុងល្បីលើបណ្តាញសង្គមយក្ស

ភ្នំពេញ:​ កំពុងសិក្សា​ថ្នាក់ទី​១១ នៅវិទ្យាល័យគូលេន ក្នុងខេត្តព្រះវិហារ ប្អូនប្រុស នួន អេឡិចស្តា ហៅ Mrr Yam ដែលជាអ្នកធ្វើវីដេអូឃ្លិប ប្លែកបង្ហោះនៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក​ កំពុងទទួលបានការចាប់​អារម្មណ៍ យ៉ាងខ្លាំង ។​
ផ្តើមចេញពីការលេងហ្វេសប៊ុក នៅឆ្នាំ​២០១៣ តែការលេងនោះ លេង​ទាំងងងឹតងងុល ទើបដល់ឆ្នាំ​២០១៦ ក៏បានបង្កើតគំនិតច្នៃប្រឌិត បង្កើតវិដេអូឃ្លិប ប្លែក​ៗ និងរូបភាព​បែបកំប្លែង​ៗ រហូតមានអ្នក Like និង Share ជាច្រើន ។​

បុរសភេទទី​៣ នួន អេឡិចស្តា ហៅ Mrr Yam បានថ្លែងប្រាប់ Post News ថា ការលេង​ហ្វេសប៊ុករបស់ខ្លួន គឺចង់បាន​ឲ្យគេស្គាល់ច្រើន នរណា​ក៏ដូចនរណា​ដែរ ​។​
Mrr Yam ថា​«បើទោះបីជា​វីដេអូឃ្លិបដែលខ្ញុំ បង្ហោះទៅ ត្រូវបានគេ បន្ទោស​ស្រែកស្តីថា ឆ្កួតឡប់ តែពេលហ្នឹង​ខ្ញុំបានធ្វើអ្វី មួយ ដែលខ្លួន​ឯងចង់បាន ឲ្យគេស្គាល់យើង ទោះកំឡុងពេលនោះ គេកំពុងស្អប់ក៏ដោយ​ តែខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់ដើរទៅមុខ​បន្ត​ទៀត​» ។​
ស្ថិតក្នុងវ័យ ១៩ឆ្នាំ Mrr Yam បានបន្តថា បើសិនជា​អាច នៅពេលខាងមុខ ខ្លួននឹង​ចង់ប្រឡូកចូលវិថីសិល្ប: ក្នុងពេល​មួយ ដ៏សមគួរ បើសិនជាឱកាសហុចឲ្យនោះ ។​
ដោយឡែកស្ថានភាព​គ្រួសារ នួន អេឡិចស្តា វិញ លោកគឺជាកូនទី១ ក្នុងទ្រនំគ្រួសារ គឺ​ប្រុស១ ស្រី​២ ហើយ​ឪពុកម្តាយ ជា​អ្នកកសិករ តែប៉ុណ្ណោះ ៕​

Mrr Yam (1)

Mrr Yam (2)

Mrr Yam (3)
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖