តារាទឹកភ្នែកសម្បុរស្រអែម នី មុន្នីនាថ កំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងសម្បើមពីសំណាក់មហាជនស្នេហាគាំទ្រវិស័យសិល្បៈ ។នី មុន្នីនាថ ចូលប្រឡូកក្នុងសង្វៀនសិល្បៈមិនទាន់បានប៉ុន្មានផងស្រាប់កេរ្តិ៍ឈ្មោះសាងឡើងកប់ពពក ហើយត្រូវជាប់ងារជា តារាទឹកភ្នែក។

ស្រីស្រស់សម្បុរស្រអែម ញញឹមស្រស់ពព្រាយដូចផ្ការីកស្រស់នាព្រឹកព្រលឹម បានប្រាប់ គេហទំព័រដំណឹង ថា “សម្រាប់១ ឆ្នាំ នាងទទួលថតរឿងរហូតដល់ទៅ ប្រាំរឿងឯណោះ ដែលជាដើមហេតុពេលខ្លះស្ទើរតែ នាងរកពេលបាយមិនបានផង តាំងពីព្រលឹមទល់ព្រលប់ និងពេលខ្លះឈានដល់ពាក់កណ្តាលអធ្រាត្រវិញក៏មានដែរ ” ។តារាទឹកភ្នែកដែលទទួលបានតំណែងចាស់កាលពីវ័យកុមារភាពរបស់ កញ្ញា លី ច័ន្ទសីហា រូបនេះនៅតែ កាក់កបលើមុខតំណែងនេះមិនទាន់មានតារាស្រីមួយណាមកបំបែកងារនាងបាននៅឡើយទេ ។ភាគច្រើនសាច់រឿងដែលនាងថត សុទ្ធសឹងតែជាសាច់រឿង កំសត់សម្រក់ទឹកភ្នែក ព្រាត់ប្រាស់ សឹងថាពេលខ្លះមើលរឿងដែលនាងសម្តែងចង់ស្រក់ទឹកភ្នែកតាមនាងក៏មានដែរ ។ក្រៅពីទទួលថតនូវរឿង នី មុន្នីនាង ក៏ត្រូវប៉ាន់ណាស់ដែរ តាមផលិតកម្ម ខារ៉ាអូខេ ដោយត្រូវទទួលយកនូវការសម្តែងកាយវិកាខារ៉ាអូខេ ទៀតផង ។នី មុន្នីនាថ មួយរយៈពេលមុនក្រៅ ពីការទទួលថតនូវរឿង និងកាយវិកាខរ៉ាអូខេ នាងក៏ទទួលបាននូវពាក្យចចាមរាមថា “ជាគូស្នេហ៍របស់លោកខេមរៈសិរីមន្តទៀតផង តែរឿងនេះត្រូវបានរសាត់តាមខ្យល់ ដោយលោក ខេមរៈ សិរីមន្ត ត្រូវបានបណ្តាសារព័ត៌មានក្នុងស្រុកចុះផ្សាយថា មានប្រពន្ធ និងមានកូន តែបញ្ហាលោក សិរីមន្តនៅជាមន្ទិលនៅឡើយសម្រាប់មហាជនដែលធ្វើការគាំទ្ររូបលោករហូតមក” ។
ងាកមកវិញរឿង នី មុន្នីនាថ តារាដែលសម្បូរទឹកភ្នែកមួយដួងនេះ តើបុរសរូបណាទៅ ដែលជាម្ចាស់ភពផែនដីរបស់នាង? មិនដឹងថា បុរសវ័យណាដែលនី មុន្នីនាថ ពេញចិត្តទៅន៎រ ! បើតាមមហាជនខ្លះថាគូរស្នេហ៍របស់នាងប្រហែលជាវ័យចំណាស់ហើយមើលទៅ ព្រោះថា វាសាក់សមនឹងនាងដែលជាតារាទឹកភ្នែក ស្រួលមិនស្រួលនាងទឹកភ្នែកលេង ក្មេងដូចយើងពិបាកលួងទៀតផង មានតែ ចាស់ៗហ្នឹងហើយដែលពូកែលួងលោមនោះ ៕


អត្ថបទដោយៈ បុរសដំណឹង
មតិយោបល់