រាជធានីភ្នំពេញ៖ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១២ កម្មវិធី ប្រើកាន់តែយូរ ឈ្នះកាន់តែច្រើនដែលត្រូវបង្កើតឡើងដោយ ក្រុមហ៊ុនទូរសព្ទបណ្តាញចល័ត Beeline នាថ្ងៃនេះបានប្រគល់រង្វា់ជូនអតិថិជនមានសំណាងពីការចាប់រង្វាន់ សម្រាប់សប្តាហ៍ទី៨ ដែឡបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែ ឧសភាព ឆ្នាំ ២០១២ ។
កម្មវិធី “ប្រើកាន់តែយូរឈ្នះកាន់តែច្រើន” អនុញ្ជាតិឲ្យអតិថិជនថ Beeline នៅ ទូទាំងប្រទេសកម្ពុជា ដែលបានប្រើ ប្រពន្ធទូរសព្ទ Beeline ចាប់ពី ២ ខែ ឡើងទៅ ហើយធ្វើការបញ្ជូលទឹកប្រាក់ចាប់ពី ១ ដុល្លារ ក្នុងមួយសប្តាហ៍នឹងមានឱកាសឈ្នះ រង្វាន់ប្រាក់សុទ្ធជាច្រើនលានរៀល ។ជាងនេះទៅទៀតដើម្បីអបអរសាទរ ខួបគរប់ ៣ ឆ្នាំ របស់ក្រុមហ៊ុនទូរស័ព្ទ ចល័ត Beeline ក្រុមហ៊ុនបានបន្ថែមទឹកប្រាក់សរុបរហូតដល់ទៅ ៧៥០ លានរៀល ជូនដល់អតិថិជនរហូតដល់ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១២។
រង្វាន់ទឹកប្រាក់សម្រាប់សប្តាហ៍ទី ៨ នេះ រួមមាន៖

អ្នកនាង ក្រូច ស្រីនិត ដែលជាអ្នកឈ្នះនូវទឹកប្រាក់ ៥ លានរៀល ម្នាក់រស់នៅទីក្រុងភ្នំពេញបាននិយាយថា”ខ្ញុំមិនដែលធ្លាប់ឈ្នះរង្វាន់ពីមុនមកទេ ហើយការឈ្នះលើកនេះធ្វើឲ្យខ្ញុំត្រេកអរជាខ្លាំង រហូតនឹកស្មានមនដល់ទាល់តែសោះ។ដើម្បីមានសំណាងដូចខ្ញុំ បងប្អូនគ្រាន់តែប្រើប្រពន្ធ Beeline ហើយបញ្ជូលទឹកប្រាក់ឲ្យបានច្រើននោះ ប្រាកដជាឈ្នះរង្វាន់ដូចនាងខ្ញុំមិនខាន” ។
រហូតទល់នឹងពេលនេះមានអតិថិជនមានសំណាងរហូត ១២៣ រូបហើយដែលបានឈ្នះប្រាក់សុទ្ធពីកម្មវិធី នេះ។
ការចាប់រង្វាន់លើកទី ៩ធ្វើឡើងនាថ្ងៃទី ២៥ ខែ ឧសភា នឹងផ្តល់សំណាងលើកចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១២ ដោយមានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍បាយ័ន វេលាម៉ោង ៧ និង៣០ នាទី យប់ ៕


អត្ថបទ៖ ក្រុមហ៊ុន Beeline
មតិយោបល់