(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបែកធ្លាយរូបភាព តារាចម្រៀង មាស សុខសោភា ចូលរោងការតាំងពី១២ឆ្នាំមុន។ ក្រោយដំណឹងនេះមក គេក៏ចាប់អារម្មណ៍នឹងរឿងមួយទៀត ដោយត្រូវបានគេអះអាងថា នាងមានកូនប្រុសពេញកំលោះទៅហើយ ថែមទាំងមានរូបសង្ហារផងដែរ។
ដោយឡែក នៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សោភា បាន បង្ហោះរូបជា ច្រើន សន្លឹក អមជាមួយនឹង Caption លេងសើច ក្នុងន័យប្រកាសប្រយោលថា «តោះសុំមើលមុខកូនប្រសារម៉ាក់ភា និងបងព្រាប សុវត្តិតិចមក»។
ច្បាស់ ពេកទៅហើយ ថា នាង ដឹងពី ប្រតិកម្មមហាជន ចំពោះកូន ប្រុស របស់ នាង ព្រោះ មួយចំនួន នៃអ្នកចែកចាយរូបភាព គឺ ជានារីៗ ហើយពួកគេ មិនតិចទេក៏លង់ នឹង ភាព ស្រស់សង្ហារបស់ក្មេងប្រុស ដែលសង្ស័យថាជាកូន របស់ សោភាដែរ៕






មតិយោបល់