ព័ត៌មានសិល្បៈ និងកម្សាន្ត

Maldive​ តំបន់​ទេសចរ​ដែល​សំបូរ​ទៅដោយកោះ​

Maldive Islands គឺ​ជា​តំបន់​សមុទ្រ ដែល​សំបូរទៅដោយ​កោះ ដែល​មានចម្ងាយ​ ៦៥០ គីឡូម៉ែត្រ នៃភាគខាង​ត្បូង​នៃ ប្រទេសសិរីលង្កា ដែល​ជាតំបន់​មួយ​សំបូរ​ទៅដោយបណ្តុំ​នៃកោះ​ដែល​មាន​រហូតទៅដល់ ១ ០០០ កោះ ដែល​ស្ថិត​

នៅភាគខាង​ជើង​និង​ខាង​ត្បូង​ ចន្លោះ​ខ្សែ​អេ​ក្វារទ័រ ​ដែល​លាត​សន្ធឹងយ៉ាងវែង​អន្លាយ​នៃថ្មប៉ប្រះទឹក​នៃ​តំបន់​ក្រុម​កោះ ។ Maldive ត្រូវបានគេដាក់ឈ្មោះថា តំបន់ស្តេច កោះ ដែលស្ថិតក្នុងភូមិអន្តោគ្រាម ដែល​មិនមែន​ជា​កម្មបទរបស់អ្នក​ទេសចរណ៍​មក​កម្សាន្ត​ឡើយ ។

Maldive គឺ​ជា​តំបន់មួយដែល​មានភាព​ទាក់ទាញផងដែរ ដែល​ភ្ងៀ​​វ​ទេសចរណ៍​អាច​ទស្សនា​នូវ​កោះ​ដែល​វែង​អន្លាយ​ឆ្ងាយ​ដាច់​កន្ទុយភ្នែក ទឹកថ្លាឆ្លុះ​ដូច​កញ្ចក់ ខ្សាច់ពណ៌ស ខ្យល់បរិសុទ្ធ និង​អាច​ញុំា​អាហា​រ​សមុទ្រ​ដែលមានរស់ជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀតផង ។​ទីនេះដែរវាក៏​ជាកន្លែង​ក្រេបនូវចន្ទ​ទឹកឃ្មុំ​ប្រកប​ដោយ​​ក្តីសុខ​សម្រាប់គូស្នេហ៍ថ្មីថ្មោង​ផងដែរ ៕

ដោយ៖​បុរស​ដំណឹង

មតិយោបល់