ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង “Sex Tape” របស់នាង Cameron Diaz នឹង​វាយលុក​រោងកុនក្នុងខែ​ កក្កដា (Video Trailer Inside)

ខ្សែភាពយន្ត​ក្រោមចំណងជើងថា “Sex Tape” ដែលគ្រោងនឹងវាយលុករោងកុននាពេលខាងមុខនេះ អតីតគូស្នេហ៍ Justin Timberlake នាង​ Cameron Diaz នឹងវិល​មក​សម្តែង​ជាគូស្នេហ៍​​សារជាថ្មីក្នុងខ្សែភាព ដ៏ក្តៅសាច់ ជាមួយនឹង Jason Segel ។​
ខ្សែភាពយន្តនេះដែរ និយាយអំពីគូស្នេហ៍ខាងលើ ដែលបានបែកធ្លាយ ឃ្លិបសិច​របស់ខ្លួន ទៅកាន់បណ្តាញអនឡាញ ដែលជាឃ្លិបវិដេអូ​មួយ ដែលគូស្នេហ៍នេះមិនចង់ឲ្យអ្នកផ្សេងឃើញ​។​

នាង Cameron Diaz បានឲ្យដឹងថា ក្នុខ្សែភាពយន្តនេះ ក្តោបចំណុចសំខាន់ត្រង់ថា Jason Segel បានថតឃ្លិប​ក្នុងអំឡុងពេលរួមរ័ក និងមុនពេលរួមរ័ក ហើយក៏​ភ្លេចលុប រួមក៏រាល់ដាលទៅកាន់ គណនី iCloud របស់មិត្តភក្តិ និងអ្នកដែលជាប់ទាក់ទង ធ្វើ​ឲ្យគេដឹងគ្រប់ៗគ្នាពីសកម្មភាពសិចរបស់ខ្លួន​។
Sex Tape ក៏និយាយអំពីដំណើរ Annie (Cameron Diaz) និង Jay (Jason Segel ) ស្វែងរកការលុប ឬបំបាត់វិដេអូឃ្លិបទាំងអស់នោះ ខណៈដែលធ្លាយទៅកាន់មិត្តភក្តិ និងអ្នក​ជាប់ទាក់ទង​។​
បញ្ជាក់ផងដែរថា សាច់រឿង​ដែលមានឈុតក្តៅនេះដែរ នឹង​វាយ​លុករោងកុននៅថ្ងៃទី ២៥ ខែ កក្កដា ខាងមុខនេះ៕​
ទស្សនាវីដេអូឃ្លិប រឿង “Sex Tape” ដូចខាង​ក្រោមនេះ៖

2014-04-03_1113562014-04-03_111302

មតិយោបល់